អាមេរិក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នាពេលនេះទាមទារ ឲ្យតុលាការបង្ហាញទិន្នន័យ អំពីការជូនដំណឹងជំរុញ របស់អ្នកប្រើប្រាស់ ធ្វើឲ្យវាកាន់តែពិបាក សម្រាប់អាជ្ញាធរក្នុងការទទួល បានព័ត៌មានប្រភេទមួយ ចំនួនពីទូរស័ព្ទ iPhone របស់ក្រុមហ៊ុន ។
ការផ្លាស់ប្តូរគោលការណ៍ កំណត់លក្ខខណ្ឌរបស់ Apple ជាមួយ នឹងលក្ខខណ្ឌ ដែលមានរួចហើយនៅ Google ។ ការផ្លាស់ប្តូរនេះ មិនត្រូវបានប្រកាសជាផ្លូវការ ដោយក្រុមហ៊ុនបច្ចេកវិទ្យានោះទេ ប៉ុន្តែបានបង្ហាញខ្លួន នៅលើបញ្ជីបានធ្វើការអាប់ដេត នៃការណែនាំអំពីការអនុវត្តច្បាប់ បានចេញផ្សាយនៅលើអ៊ីនធើណេត ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។
ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យលោក Ron Wyden បានព្រមានថា រដ្ឋាភិបាលមិនស្គាល់អត្តសញ្ញាណ បានស្វែងរកការឃ្លាំមើលអ្នកប្រើប្រាស់ ស្មាតហ្វូនដោយការ តាមដានការជូនដំណឹងប្រព័ន្ធ ដែលអ្នកប្រើប្រាស់ត្រូវបានជូនដំណឹង អំពីការទទួលបានសារឬការអាប់ដេតពីកម្មវិធីមួយ ។
រ៉យទ័របានរាយការណ៍កាល ពីសប្តាហ៍មុនថា ទិន្នន័យដែលភ្ជាប់ជាមួយនឹងការជូនដំណឹង អាចជួយរដ្ឋាភិបាល ឬអាជ្ញាធរភ្ជាប់អ្នកប្រើប្រាស់ អនាមិកនៃកម្មវិធីផ្ញើសារទៅកាន់គណនី Google ឬ Apple ជាក់លាក់មួយ។ ដោយដកស្រង់ប្រភព អនាមិកដែលមានចំណេះដឹងអំពីការអនុវត្តនេះ ភ្នាក់ងាររដ្ឋាភិបាលបរទេស និងសហរដ្ឋអាមេរិក បានធ្វើសំណើទិន្នន័យទៅកាន់ Apple និង Google ទាក់ទងនឹងទិន្នន័យការជូនដំណឹង។
Apple រួមជាមួយនឹង Google បានបញ្ជាក់ថាខ្លួនបានទទួលសំណើ ដើម្បីបង្ហាញទិន្នន័យអ្នកប្រើប្រាស់ ទៅកាន់អាជ្ញាធរ បាននិយាយ ក្នុងលក្ខខណ្ឌ ដែលបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួនថា ឥឡូវនេះវានឹងធ្វើឲ្យព័ត៌មានអាចប្រើ បានតែជាមួយនឹងដីកា ឬដំណើរការផ្លូវច្បាប់ធំជាងនេះ ៕
ដោយ៖លី ភីលីព