ចិន ៖ នេះបើតាម Bloomberg News បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់ សម្តីអ្នកដឹងពីបញ្ហានេះថា ទីភ្នាក់ងារប្រទេសចិន ជាច្រើនទៀត និងក្រុមហ៊ុនគាំទ្រ ដោយរដ្ឋនៅទូទាំងប្រទេស បានស្នើសុំបុគ្គលិក របស់ពួកគេកុំឲ្យនាំ យកទូរស័ព្ទ iPhones របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple និងឧបករណ៍បរទេសផ្សេងទៀត មកធ្វើការយោងតាមការ ចេញផ្សាយពីគេហទំព័រឌឺវីប៊ីស ។
អស់រយៈពេលជាងមួយ ទស្សវត្សមកហើយ ប្រទេសចិនបានកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ដោយស្នើឲ្យក្រុមហ៊ុន ពាក់ព័ន្ធរបស់រដ្ឋដូចជាធនាគារប្តូរ ទៅប្រើកម្មវិធីក្នុងស្រុក និងលើកកម្ពស់ការផលិតបន្ទះឈីប ជាវត្ថុធាតុដើមក្នុងស្រុក ។
របាយការណ៍របស់ Bloomberg News បាននិយាយថា ក្រុមហ៊ុនរដ្ឋជាច្រើន និងនាយកដ្ឋានរដ្ឋាភិបាល នៅទូទាំងខេត្តយ៉ាងតិចប្រាំបី បានណែនាំនិយោជិត ក្នុងរយៈពេលមួយខែ ឬពីរខែមុន ដើម្បីចាប់ផ្តើមដឹកជញ្ជូន ម៉ាកយីហោក្នុងស្រុក។ Apple មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំអត្ថាធិប្បាយ របស់ Reuters ទេ ។
Bloomberg News បាននិយាយថា ខែធ្នូនេះ ក្រុមហ៊ុន និងទីភ្នាក់ងារតូចៗនៅទីក្រុងថ្នាក់ទាបមកពីខេត្ត នានារួមមាន Zhejiang, Shandong, Liaoning និងកណ្តាលទីក្រុង Hebei ដែលជារោងចក្រផលិត iPhone ដ៏ធំបំផុតរបស់ពិភពលោក បានចេញសេចក្តីណែនាំ ផ្ទាល់មាត់របស់ពួកគេ។
Reuters បានរាយការណ៍កាលពីខែកញ្ញាថា យ៉ាងហោចណាស់បុគ្គលិកនៅក្នុងក្រសួងចំនួនបី និងស្ថាប័នរដ្ឋាភិបាល ត្រូវបានប្រាប់មិនឲ្យប្រើ iPhone នៅកន្លែងធ្វើការ ៕
ដោយ៖លី ភីលីព