ញូវដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នេះថា អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមបេសកកម្មសិក្សា ប្រហោងខ្មៅដោយជោគជ័យ។
ប្រភពពី ISRO បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្កាយរណប X-ray Polarimeter (XPoSAT) ត្រូវបានបាញ់បង្ហោះនៅម៉ោង ៩ និង ១០ម៉ោងក្នុងស្រុក នៅលើយានបង្ហោះផ្កាយរណប Polar PSLV-C58 ពីមជ្ឈមណ្ឌលអវកាស Satish Dhawan នៅ Sriharikota ក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា។
របាយការណ៍បានឲ្យដឹងទៀតថា បេសកកម្មនេះគឺជាកិច្ចខិតខំប្រឹងប្រែងវិទ្យាសាស្ត្រដំបូងបង្អស់របស់ប្រទេសឥណ្ឌា ដើម្បីសិក្សាពីប៉ូលនៃកាំរស្មីអ៊ិចនៃលោហធាតុពីប្រភពសេឡេស្ទាល៕
ប្រែសម្រួល ឈូក បូរ៉ា