អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ Vnexpress បានប្រាប់ឲ្យដឹងថា តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តយក្សអាមេរិក Tesla បានបាត់បង់ទឹកប្រាក់ចំនួន ៩៤ ពាន់លានដុល្លារក្នុងរយៈពេល២ សប្តាហ៍ដំបូងនៃឆ្នាំ ២០២៤ ដោយសារកំណើននៃតម្រូវការរថយន្តអគ្គិសនីធ្លាក់ចុះ។
ការវាយតម្លៃរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ១១.៩ភាគរយចាប់តាំងពីថ្ងៃទី ៣០ ខែធ្នូ បន្ទាប់ពីក្រុមហ៊ុនជួលរថយន្ត Hertz បានប្រកាសពីផែនការលក់រថយន្តអគ្គិសនីចំនួន ២០០០០ គ្រឿង និងត្រលប់ទៅរថយន្តដែលប្រើហ្គាសវិញ ដោយលើកឡើងពីតម្រូវការទាប និងថ្លៃជួសជុលខ្ពស់។
តាមរាយការណ៍ដោយ Bloomberg បាននិយាយថា Tesla បានកាត់បន្ថយតម្លៃដើម្បីជំរុញតម្រូវការក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះជាសកលនៃការលក់រថយន្តអគ្គិសនី ជាមួយនឹងការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅសហរដ្ឋអាមេរិក ។
អ្នកវិភាគ Jeffrey Osborne បាននិយាយថា ការព្រួយបារម្ភចម្បងរបស់អ្នកវិនិយោគលើក្រុមហ៊ុន Tesla គឺនៅទ្រឹងកំណើន ។ ការកាត់បន្ថយតម្លៃក្នុងប្រទេសចិនគ្រាន់តែគាំទ្រការព្រួយបារម្ភទាំងនោះ ព្រោះវាកំពុងចាប់ផ្តើមមើលទៅដូចជាការប្រណាំងទៅកាន់បាតសម្រាប់ឧស្សាហកម្ម EV ដែលបានផ្តល់នូវការប្រកួតប្រជែងខ្លាំងនៅទីផ្សារនោះ។
កំណើននៃការលក់រថយន្តអគ្គិសនីបានធ្លាក់ចុះពេញមួយឆ្នាំមុន ដោយឈានដល់ការកើនឡើងត្រឹមតែ ១.៣ភាគរយក្នុងត្រីមាសចុងក្រោយនេះ ដោយសារការចំណាយខ្ពស់ និងអត្រាការប្រាក់បានរារាំងអតិថិជន។ ការធ្លាក់ចុះនៃភាគហ៊ុន Tesla នេះបាននាំឲ្យមានការថយចុះគួរឲ្យកត់សម្គាល់នៃទ្រព្យសម្បត្តិសុទ្ធរបស់នាយកប្រតិបត្តិ Elon Musk ជាការធ្លាក់ចុះដ៏ធំបំផុតសម្រាប់មហាសេដ្ឋីណាមួយរហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។
ទ្រព្យសម្បត្តិរបស់លោក Musk បានថយចុះចំនួន ២៣ ពាន់លានដុល្លារ ដែលនាំឲ្យចំនួនសរុបរបស់លោកកើនឡើងដល់ ២០៦ ពាន់លានដុល្លារ។ បើទោះជាយ៉ាងនេះក្តី លោក Musk នៅតែជាបុគ្គល មានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក តាមពីក្រោយដោយស្ថាបនិក Amazon លោក Jeff Bezos៕
ដោយ៖លី ភីលីព