បច្ចេកវិទ្យា

Apple ត្រូវបានគេប្តឹងពីបទ លួចចម្លងមុខងារសំខាន់មួយ ទៅដាក់នៅលើ Apple Watch របស់ខ្លួន

ជាថ្មីម្តងទៀត Apple ត្រូវបានហាមឃាត់មិនឱ្យលក់នាឡិកាឆ្លាតវៃចំនួនពីរនៅសហរដ្ឋអាមេរិក ខណៈដែលជម្លោះផ្លូវច្បាប់នៅតែបន្តជុំវិញជម្លោះប៉ាតង់។

មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះត្រូវបានអនុញ្ញាតឱ្យលក់នាឡិកា Apple Watch Series 9 និង Ultra 2 របស់ខ្លួនខណៈពេលដែលរឿងក្តីក្តាំ កំពុងដំណើរការ ប៉ុន្តែតុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិកបានច្រានចោលការសម្រេចនោះចាប់តាំងពីពេលនោះមក។

កាលពីពេលថ្មីៗនេះ Apple បាននិយាយថាខ្លួននឹងបញ្ចេញនាឡិកា ដែលគ្មានមុខងារវាស់អុកស៊ីហ្សែនក្នុងឈាមដើម្បីអាចឱ្យ Apple Watch របស់ខ្លួនអាចលក់បាននៅលើទីផ្សារ។

Masimo និង Spin-off Cercacor បានចោទប្រកាន់ក្រុមហ៊ុន Apple ថា បានលួចមុខងារសំខាន់ៗ និងចាត់វិធានការផ្សេងទៀត ដើម្បីលួចបច្ចេកវិទ្យា ដែលខ្លួនបង្កើតឡើង ដើម្បីវាស់កម្រិតអុកស៊ីហ្សែនក្នុងឈាម ។

កាលពីខែតុលា គណៈកម្មការពាណិជ្ជ កម្មអន្តរជាតិ របស់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានយល់ស្របថា Apple បានរំលោភលើសិទ្ធិប៉ាតង់ មួយចំនួន ហើយបានចេញបញ្ជាហាមឃាត់ការនាំចូល និងការលក់មួយចំនួន។ នេះត្រូវបានគ្រោងនឹងចូលជាធរមាននៅចុងខែធ្នូ ឆ្នាំ ២០២៣ ប៉ុន្តែត្រូវបានផ្អាក ខណៈដែលការប្តឹងឧទ្ធរណ៍កំពុងដំណើរការ៕

Most Popular

To Top