បច្ចេកវិទ្យា

Microsoft និងអ្នកផ្សេងទៀត​ កំពុងបង្កើតឧបករណ៍ថ្មី ដើម្បីជួយអាជីវកម្ម ខ្នាតតូចបង្កើនទុនលើ AI

Xinhua

ញូវយ៉ក ៖ ការហូរចូល នៃកម្មវិធីបញ្ញាសិប្បនិមិត្តបង្កើត បានកំពុងផ្លាស់ប្តូរអាជីវកម្មខ្នាតតូច ខណៈម្ចាស់អាជីវកម្មខ្នាតតូចកំពុងប្រើប្រាស់ឧបករណ៍ AI ដូចជា ChatGPT របស់ OpenAI, Bard របស់ Google និងឧបករណ៍ផ្សេងទៀត ដើម្បីពិនិត្យវេយ្យាករណ៍ក្នុងអ៊ីម៉ែល បង្កើតច្បាប់ចម្លងទីផ្សារ និងស្រាវជ្រាវផែនការអាជីវកម្ម យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។

លើសពីនេះ ក្រុមហ៊ុនធំៗ កំពុងបង្កើតឧបករណ៍ជាពិសេស ដើម្បីជួយអាជីវកម្មខ្នាតតូច នៃការបញ្ចូល AI ទៅក្នុងប្រតិបត្តិការរបស់ពួកគេ តាមវិធីទំនើបជាងមុន ។ Copilot របស់ Microsoft ធ្វើឲ្យអ្នកប្រើប្រាស់ស្នើសុំកម្មវិធីឲ្យបំពេញ កិច្ចការដូចជា សង្ខេបអ៊ីម៉ែល ឬការប្រជុំក្រុម បង្កើតប្រធានបទសំខាន់ៗ ក្នុងឯកសារ ឬអ៊ីម៉ែលព្រាងជាសំឡេងសន្ទនានៅ Outlook ។

សេវាកម្មដែលមានតម្លៃ ៣០ ដុល្លារក្នុងមួយខែសម្រាប់និយោជិតម្នាក់ ថ្មីៗនេះត្រូវបានពង្រីកពីក្រុមហ៊ុន មានបុគ្គលិកយ៉ាងហោចណាស់ ៣០០ នាក់ទៅគ្រប់ក្រុមហ៊ុនទាំងអស់ ដូច្នេះអាជីវកម្មតូចៗសូម្បីតែ អ្នកជំនួញ ដែលគ្មានបុគ្គលិកក៏អាចប្រើ Copilot សម្រាប់ Microsoft 365 ។
ទន្ទឹមនឹងនេះ MasterCard កំពុងសាកល្បងផលិតផលមួយ មានឈ្មោះថា MasterCard Small Business A.I. មានគោលបំណងជួយម្ចាស់ អាជីវកម្មខ្នាតតូចវិភាគទិន្នន័យ និងផ្តល់ធនធានផ្សេងទៀត ដើម្បីជួយពង្រីកអាជីវកម្មរបស់ពួកគេ។

វាប្រើប្រាស់ព័ត៌មានពីបណ្ណាល័យមាតិការបស់ MasterCard ក៏ដូចជាព័ត៌មានទទួលបានអាជ្ញាប័ណ្ណពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយផ្តោតលើការរួមបញ្ចូល រួមទាំងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឌីជីថល Blavity Media Group និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាភាសាអេស្ប៉ាញ TelevisaUnivision ដើម្បីឆ្លើយសំណួររបស់ម្ចាស់អាជីវកម្មខ្នាតតូច។ Mastercard គ្រោងនឹងសាកល្បងឧបករណ៍នេះនៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ ដោយមានទីផ្សារអន្តរជាតិធ្វើតាម​ ៕
ដោយ៖លី ភីលីព

Most Popular

To Top