បច្ចេកវិទ្យា

Samsung រំភើបចិត្ត ចំពោះស្មាតហ្វូន ដែលដំណើរការដោយ AI បន្ទាប់ពី Apple ដណ្តើមបានមកុដនៃការលក់

AFP

ហុងកុង ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ CNN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Samsung បានប្រកាស ពីប្រាក់ ចំណេញធ្លាក់ ចុះនៅត្រីមាសទី ៤ ជាប់ៗគ្នាកាលពីថ្ងៃពុធ ដោយបានបិទឆ្នាំ ដ៏គួរឲ្យសោកស្ដាយ ដែលឃើញថា ខ្លួនបាត់បង់មកុដរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនផលិតស្មាតហ្វូន កំពូលរបស់ពិភពលោក ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់កូរ៉េខាងត្បូង បានប្រកាសពីការធ្លាក់ ចុះប្រាក់ចំណេញ ៣៥ ភាគរយកាលពីថ្ងៃពុធ ជាសញ្ញាមួយបង្ហាញពីរបៀ បតម្រូវការសម្រាប់ឧបករណ៍ប្រើប្រាស់ និងបន្ទះឈីបផ្តល់ ថាមពលដល់ពួកគេបន្តធ្លាក់ចុះ។ ក្រុមហ៊ុនបាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការ របស់ខ្លួនបានធ្លាក់ចុះមកត្រឹម ២.៨ ពាន់ពាន់លានវ៉ុន (ជិត ២.១ ពាន់លានដុល្លារ) នៅត្រីមាសខែធ្នូ ធៀបនឹង ៤.៣ ពាន់ពាន់លានវ៉ុន (៣.៥ ពាន់លានដុល្លារ) កាលពីឆ្នាំមុន ហើយប្រហាក់ ប្រហែលនឹងការព្យាករណ៍ប្រាក់ចំណូល បានចែករម្លែក កាលពីដើមខែនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ Samsung មានសុទិដ្ឋិនិយមអំពីការកើនឡើង នៃតម្រូវការឧបករណ៍ចល័ត នៅឆ្នាំនេះ ។ ក្រុមហ៊ុនបានប្រាប់ វិនិយោគិនថា ខ្លួនរំពឹងថាទីផ្សារស្មាតហ្វូននឹងងើបឡើងវិញ នៅឆ្នាំ ២០២៤ ជាពិសេសជាមួយនឹង ការចេញលក់ផលិតផលថ្មីៗ ដូចជាស្មាតហ្វូន ដែលដំណើរការដោយ AI កំណត់ដើម្បីជំរុញឲ្យមានការរី កចម្រើននៃតម្រូវការ។

Samsung ជាក្រុមហ៊ុនលក់ស្មាតហ្វូនឈានមុខគេ របស់ពិភពលោកជាយូរមកហើយនោះ ត្រូវបានក្រុមហ៊ុន Apple (AAPL) វ៉ាដាច់នៅត្រី មាសទី ៤ ជាធម្មតា ជាពេលវេលាកំពូល សម្រាប់អ្នកលក់រាយ ដោយសារតែរដូវ កាលទិញទំនិញចុងឆ្នាំ ។ យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDCថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានកាន់កាប់ ២០.១ ភាគរយ នៃចំណែកទីផ្សារពិភពលោកក្នុងឆ្នាំ ២០២៣ ដែលខ្ពស់ជាង Samsung ១៩.៤ភាគរយ ៕
ដោយ៖លី ភីលីព

Most Popular

To Top