បច្ចេកវិទ្យា

បន្ទះសៀគ្វីខួរក្បាល របស់សហគ្រិន មហាសេដ្ឋីលោក Elon Musk បានដាក់បញ្ចូល ក្នុងខ្លួនមនុស្ស ជាលើកដំបូង

AFP

អាមេរិក ៖ លោក Elon Musk បាននិយាយថា ក្រុមហ៊ុន ជីវបច្ចេកវិទ្យា របស់លោក Neuralink បានជោគជ័យ ក្នុងការបញ្ចូលបន្ទះសៀគ្វីខួរក្បាលមួយ របស់ខ្លួនក្នុងខ្លួនមនុស្សជាលើកដំបូង ដោយអះអាងថា អ្នកទទួលស្ថិត ក្នុងស្ថានភាពល្អ បន្ទាប់ពីការវះកាត់ ខណៈក្រុមហ៊ុនសង្ឃឹមថា នឹងបង្កើតចំណុចប្រទាក់មួយ ធ្វើមនុស្សគ្រប់គ្រងឧបករណ៍ ដោយប្រើខួរក្បាល របស់ពួកគេតែម្នាក់ឯង យោងតាមការ ចេញផ្សាយពីគេហទំព័រ RT ។

លោក Musk បានបង្ហាញការអភិវឌ្ឍន៍លើការបង្ហោះទៅកាន់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X (អតីត Twitter) កាលពីល្ងាចថ្ងៃច័ន្ទ ដោយបញ្ជាក់ថា មនុស្សដំបូងបានទទួលការផ្សាំពី Neuralink កាលពីម្សិលមិញ ហើយកំពុងជាសះស្បើយឡើងវិញ ។
ទោះបីជាលោកបានផ្តល់ នូវព័ត៌មានលម្អិតមួយចំនួនផ្សេងទៀត ក៏ដោយ មហាសេដ្ឋី បច្ចេកវិទ្យាបានបន្ថែមថា លទ្ធផលដំបូងបានបង្ហាញ ពីការរកឃើញកោសិកាសរសៃប្រសាទ ដែលរំពឹងទុក ដោយសំដៅទៅលើកោសិកាខួរក្បាល បញ្ជូនសញ្ញាគីមី និងអគ្គិសនីទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។

Neuralink បានពណ៌នាអំពីការសាកល្បងមនុស្សជាលើកដំបូងរបស់ខ្លួនក្នុងសេចក្តីប្រកាសព័ត៌មានកាលពីឆ្នាំមុន ដែលមានឈ្មោះថា PRIME ឬចំណុច ប្រទាក់កុំព្យូទ័រ ដែលបង្កប់ដោយមនុស្សយន្តយ៉ាងជាក់លាក់ ។ នៅទីបំផុត វាសង្ឃឹមថា នឹងបង្កើតចំណុច ប្រទាក់កុំព្យូទ័រខួរក្បាល ឥតខ្សែអាចផ្សាំបានពេញលេញ អាចបើកការព្យាបាលដ៏ល្អឥតខ្ចោះ សម្រាប់មនុស្សដែលទទួលរង នូវពិការភាពផ្សេងៗ រួមទាំងខ្វិន។
ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងប្រើប្រាស់ R1 Robot របស់ខ្លួនដើម្បីវះកាត់បញ្ចូលបន្ទះឈីប នៅក្នុងតំបន់នៃខួរក្បាល ដែលគ្រប់គ្រងមុខងារម៉ូទ័រ ដោយកត់សម្គាល់ថាវាមានបំណងកត់ត្រា និងបញ្ជូនសញ្ញាខួរក្បាលដោយឥតខ្សែ ទៅកាន់កម្មវិធី ដែលបំប្លែងចេតនា នៃចលនា៕
ដោយ៖លី ភីលីព

Most Popular

To Top