វ៉ាស៊ីនតោន ៖ បើតាមការរាយការណ៍ របស់មន្ទីរពិសោធន៍ Jet Propulsion Asteroid Watch របស់អង្គការ NASA កាលពីថ្ងៃពុធបានប្រាប់ឲ្យដឹងថា អាចម៍ផ្កាយដ៏គ្រោះថ្នាក់មួយ មានទំហំប៉ុនទីលានបាល់ទាត់ ចំនួន ៣ នឹងឆ្លងកាត់ដែលមានចម្ងាយតិចជាង ២ លានម៉ាយពីផែនដី កាលថ្ងៃសុក្រនេះ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។
Asteroid Watch បាននិយាយថា វត្ថុនេះត្រូវបានគេស្គាល់ថាជា Asteroid 2008 OS7 ហើយវានឹងចូលទៅជិត ១,៧៧០,០០០ ម៉ាយ ឬ ២.៨៨៤ លានគីឡូម៉ែត្រពីផែនដីនៅម៉ោង ៩:៤២ ព្រឹកម៉ោងស្តង់ដារខាងកើតនៅព្រឹកថ្ងៃសុក្រ ។
ណាសា “NASA” កំណត់ថា អាចមានគ្រោះថ្នាក់ដល់រាងកាយណាមួយលើសពី ៤៦០ ហ្វីត ឬអង្កត់ផ្ចិត ១៤០ ម៉ែត្រ ដែលឆ្លងកាត់ក្នុងរង្វង់ ៧.៥ លានគីឡូម៉ែត្រនៃគន្លងផែនដីជុំវិញព្រះអាទិត្យ។ អាចម៍ផ្កាយ 2008 OS7 មានអង្កត់ផ្ចិត ៨៩០ ម៉ែត្រ។
Asteroid Watch បានបន្តថា មានអាចម៍ផ្កាយរាប់លាន នៅប្រព័ន្ធព្រះអាទិត្យ ក្នុងនោះអាចម៍ផ្កាយចំនួន ២,៣៥០ ត្រូវបានចាត់ថ្នាក់ថា អាចមានគ្រោះថ្នាក់៕
ដោយ៖លី ភីលីព