ចាប់តាំងពីម៉ូដែល iPhone 13 មក ក្រុមហ៊ុន Apple បានដាក់កាមេរ៉ាខាងក្រោយនៅខាងផ្នែកមួយនៅជ្រុងខាងឆ្វេងខាងលើនៃបន្ទះខាងក្រោយ ។ ទោះបីជាយ៉ាងណាក៏ដោយ មានការរំពឹងទុកថា Apple នឹងត្រលប់ទៅការរចនាកាមេរ៉ា ដែលប្រើនៅលើ iPhone X (ជាមួយនឹងការដាក់ flash ខុសគ្នាបន្តិច)។
ផ្នែកមួយនៃហេតុផល ដែលរូបភាព 3D សម្រាប់ Vision Pro មិនអាចថតជាមួយ iPhone 15 និង iPhone 15 Plus គឺដោយសារតែកាមេរ៉ា ខាងក្រោយ ទាំងពីរមិនជាប់គ្នា។ តាមរយៈការត្រលប់ទៅការរចនាកាមេរ៉ាខាងក្រោយរបស់ iPhone 16 យកលំនាំតាម iPhone X ក្រុមហ៊ុន Apple នឹងមានកាមេរ៉ាទាំងពីរតម្រឹមគ្នា យ៉ាងល្អឥតខ្ចោះ ដើម្បីថត រូបភាព និងវីដេអូដែលមានលក្ខណៈ 3D។
MacRumors បានអះអាងថា នឹងបង្ហាញរូបភាពគម្រូនៃ កាមេរ៉ាថ្មី របស់ iPhone 16 ហើយនឹងធ្វើឱ្យមានភាពច្របូកច្របល់ ជាមួយនឹងពាក្យ ចចាមអារ៉ាមមុន ដែលបញ្ជាក់ថា កាមេរ៉ាទាំងពីរ នឹងត្រូវបានតម្រឹមបញ្ឈរ។ ម៉ូដែល iPhone 16 គេរំពឹងថា Apple នឹងចេញលក់នៅ ខែកញ្ញា ខាងមុខនេះ ៕