ក្រុមហ៊ុន Toyota ប្រចាំនៅកម្ពុជា បានប្រកាស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា ក្រសួងពាណិជ្ជកម្មបានឯកភាព កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក Lexus LM350h, Lexus LX600, Lexus NX350, Lexus RX500h, Lexus NX250, Lexus LS500, Lexus RX350 និង Lexus ES350 ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនគឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិពីក្រុមហ៊ុន Toyota Jidosha Kabushiki Kaisha (Toyota Motor Corporation) ប្រទេសជប៉ុន។
គួររំលឹកថា កាលពីដើមខែកុម្ភៈនេះ ក្រុមហ៊ុន Toyota ក៏បានបង្ហើបឱ្យដឹងដែរថា នឹងគ្រោងនាំយករថយន្ត ៤ម៉ូឌែលដែលមិនប៉ះពាល់បរិស្ថានចូលមកកម្ពុជា ដូចជា រថយន្តអគ្គិសនី bZ4X, រថយន្តអ៊ីដ្រូសែន Mirai, រថយន្ត Plug-in Hybrid គឺ Toyota Prius និង Corolla Cross ដែលជាប្រភេទ Hybrid ៕