បច្ចេកវិទ្យា

លោក Muskបន្តសួរថា ហេតុអ្វីបានជាណាតូ នៅតែមានប្រតិបត្តិការ ទោះសូវៀត បាត់បង់ទៅហើយក្តី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានបង្ហាញនូវការយល់ឃើញថា ការដួលរលំនៃសហភាព សូវៀត វាគួរតែបានធ្វើឲ្យអង្គការណាតូ បានបាត់បង់ហេតុផល ដើម្បីបន្តប្រតិបត្តិការ ប៉ុន្តែបានសម្រេចចិត្តចាប់ផ្តើម ការពង្រីកដើម្បីបំពេញ ចន្លោះទទេទៅវិញ។

សរសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ ដោយអ្នកជំនាញម្នាក់ថា នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ណាតូបានបាត់បង់ គូប្រជែងដែលប្រៀបធៀបទៅនឹង សហភាពសូវៀតទៀតហើយ ទោះជាយ៉ាងណាក៏ដោយ ជាជាងការរំសាយក្រុម ណាតូបែរជាបានកើតឡើងជាមួយ នឹងបេសកកម្មថ្មីមួយ គឺដើម្បីពង្រីកខ្លួននៅអឺរ៉ុបទៅវិញ។

រំលឹកឡើងវិញដែរថាចាប់តាំងពី ទសវត្សរ៍ឆ្នាំ ១៩៩០ មក ប្លុកនេះត្រូវបាន ចូលរួមដោយបណ្តា ប្រទេសមួយចំនួន នៅអឺរ៉ុបខាងកើត ដែលធ្លាប់ជាផ្នែក នៃកតិកាសញ្ញា Warsaw ដែលចូលបក្សសម្ព័ន្ធសូវៀត ក៏ដូចជារដ្ឋបាល់ទិក និងបណ្តាប្រទេសបាល់កង់ ជាច្រើន។

បន្ទាប់ពីការចាប់ផ្តើម នៃជម្លោះអ៊ុយក្រែន ហ្វាំងឡង់ក៏បានក្លាយ ជាផ្នែកនៃសម្ព័ន្ធភាពផងដែរ ដោយស៊ុយអែតបានត្រៀម ខ្លួនដើម្បីធ្វើតាមទោះបីជាប្រទេសរុស្ស៊ី​ បាន​តវ៉ា​ម្តង​ហើយ​ម្តង​ទៀត​ ប្រឆាំង​នឹង​ការ​ពង្រីក​អង្គការ​ណាតូ ដោយ​មើល​ឃើញ​ថា​វា​ជា​ការ​គំរាមកំហែង​ សន្តិសុខ​ជាតិក្តី ។

គួរឲ្យដឹងដែរថាអ៊ុយក្រែន​បាន​ដាក់​ពាក្យ​ចូ ល​ជា​សមាជិក​អង្គការ​អូតង់​ ជា​ផ្លូវ​ការ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០២២ បន្ទាប់​ពី​តំបន់​ចំនួន​បួន​នៃ​អតីត​តំបន់​របស់​ខ្លួន​ បាន​បោះឆ្នោត​គាំទ្រ ​ឱ្យ​ក្លាយ​ជា​ផ្នែក​មួយ ​របស់​រុស្ស៊ីតែ ទោះបីជាយ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ក្រុងកៀវមិនអាចចូលរួមបានទេ រហូតដល់ស្ថានភាពបច្ចុប្បន្នត្រូវ បានដោះស្រាយជាមុនសិន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top