បរទេស ៖ រថយន្តអគ្គិសនី បានមកយ៉ាងយូរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ជាជម្រើសមួយមិនប៉ះពាល់ ដល់បរិស្ថាន ជាមួយបច្ចេកវិទ្យា និងល្បឿនមានកំណត់ ហើយសព្វថ្ងៃនេះ រថយន្តអគ្គិសនី កំពុងមានល្បឿនលឿន ប្រជែងនឹងរថយន្ត ប្រើសាំងរបស់ពួកគេ ហើយខ្លះថែមទាំងមាន ល្បឿនលឿនជាងគេ ។
១.រថយន្តអគ្គិសនី Aspark Owl៖ជារថយន្តអគ្គិសនី របស់ជប៉ុន បានដាក់បង្ហាញកាលឆ្នាំ ២០១៧ ។ រថយន្តនេះផលិត ដែលមានសន្ទុះលឿនបំផុត ក្នុងពិភពលោកមាន ល្បឿន ០ ទៅ ៦០ ម៉ាយក្នុងមួយម៉ោង ១.៧២ វិនាទី ។ រថយន្តនេះមានល្បឿនអតិបរមា ២១៧ ម៉ាយក្នុងមួយម៉ោង ហើយអាចធ្វើដំណើរ បានដល់ទៅ ២៨០ម៉ាយ ដោយសាកម្តង ។

២.រថយន្តអគ្គិសនី Tesla Roadster៖ជារថយន្តអគ្គិសនី លឿនបំផុតក្នុងលោក មានល្បឿនលើសពី ២៥០ ម៉ែលក្នុងមួយម៉ោង។ វាអាចរត់ពី ០ ទៅ ៦០ ម៉ាយក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ៣.៧ វិនាទី និងអាចធ្វើដំណើរបានដល់ទៅ ៦២០ ម៉ាយលើការសាកម្តង ។

៣.រថយន្តអគ្គិសនី Rimac Nevera ៖ ជារថយន្តទំនើបអគ្គិសនីទាំងអស់ ផលិតដោយក្រុមហ៊ុន ផលិតរថយន្តក្រូអាត Rimac Automobili។ TheNevera បានបង្ហាញនៅពិព័រណ៍ រថយន្តអន្តរជាតិទីក្រុងហ្សឺណែវខែមីនា ឆ្នាំ ២០១៩ ហើយជារថយន្តអគ្គិសនីលឿនបំផុត មួយក្នុងពិភពលោកមានល្បឿនអតិបរមា ២៥៨ ម៉ាយក្នុងមួយម៉ោង និង ០ទៅ៦០ ម៉ាយក្នុងមួយម៉ោង ១.៨៥ វិនាទី ។

៤.រថយន្តអគ្គិសនី Tesla Model S Plaid ៖ ជារថយន្តអគ្គិសនីលឿនបំផុត លើពិភពលោក ។ វាអាចរត់ពី ០ ទៅ ៦០ ម៉ាយក្នុងមួយម៉ោង ត្រឹមតែ ២.៤ វិនាទី និងមានល្បឿនអតិបរមាលើសពី ២០០ ម៉ាយក្នុងមួយម៉ោង។ Tesla Model S Plaid អាចធ្វើដំណើរបានដល់ទៅ ៣០០ ម៉ាយលើការសាកម្តង។

៥.រថយន្តអគ្គិសនី Pininfarina Battista៖ជារថយន្តស្ព័រ ប្រើថាមពលអគ្គីសនីទាំងអស់ បានដាក់បង្ហាញឆ្នាំ ២០១៩ ។ វាមានល្បឿនអតិបរមា ២១៧ ម៉ាយក្នុងមួយម៉ោងហើយអាចបង្កើនល្បឿនពី ០ ទៅ ៦០ ម៉ាយក្នុងមួយម៉ោង ក្នុងរយៈពេលតិចជាង ២ វិនាទី។ អាចធ្វើដំណើរលើសពី ៣០០ ម៉ាយលើការសាកម្តង ។

៦.រថយន្តអគ្គិសនី Faraday Future FF91៖ជារថយន្តអគ្គិសនីដែលលឿនបំផុតនៅលើពិភពលោកមានល្បឿនអតិបរមា ១៥៥ ម៉ាយក្នុងមួយម៉ោង។ វាអាចរត់ពី ០ ទៅ ៦០ ម៉ាយក្នុងមួយម៉ោង ក្នុងរយៈពេល ២.៣៩ វិនាទី និងអាចធ្វើដំណើរបានដល់ទៅ ៣៧៨ ម៉ាយពេលសាកម្តង។

៧.រថយន្តអគ្គិសនី Lucid Air៖រថយន្តអគ្គិសនីដែលលឿនបំផុតលើពិភពលោកមានល្បឿនអតិបរមា ២១៧ម៉ាយក្នុងមួយម៉ោង។ វាក៏ជារថយន្តដ៏មានប្រសិទ្ធភាពបំផុតមួយនៅលើផ្លូវជាមួយនឹងចម្ងាយរហូតដល់ ៤០០ ម៉ាយលើការសាកម្តង។

៨.រថយន្តអគ្គិសនី Tesla Model X Plaid៖ជារថយន្តអគ្គិសនីដែលមានល្បឿនលឿនបំផុតលើលោក មានល្បឿនអតិបរមា ១៥៥ ម៉ាយក្នុងមួយម៉ោង ។ វាអាចរត់ពី ០ ទៅ ៦០ ម៉ាយក្នុងមួយម៉ោងរយៈពេល ៣.២ វិនាទី និងអាចធ្វើដំណើរបានដល់ទៅ ៣២៥ ម៉ាយពេលសាកម្តង។

៩.រថយន្តអគ្គិសនី Porsche Taycan Turbo S៖ ជារថយន្តអគ្គិសនីដែលមានល្បឿនលឿនបំផុតក្នុងពិភពលោកមានល្បឿនអតិបរមា ១៥៥រថយន្តអគ្គិសនី។ វាអាចរត់ពី០ ទៅ ៦០ ម៉ាយក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២.៨ វិនាទី និងអាចធ្វើដំណើរបានដល់ទៅ ៣១០ ម៉ាយពេលសាកម្តង។

១០.រថយន្តអគ្គិសនី Nio EP9 ៖ ជារថយន្តអគ្គិសនី របស់ចិន ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Nio ។ វាគឺជារថយន្តអគ្គិសនី មានល្បឿនលឿន បំផុតមួយ ក្នុងពិភពលោកដោយល្បឿន អតិបរមា១៩៤ម៉ាយក្នុងមួយម៉ោង ។ EP9 មានចម្ងាយ ២៦៥ ម៉ាយ ហើយអាចបង្កើនល្បឿនពី ០-៦២ ម៉ាយក្នុង មួយម៉ោង ត្រឹមតែ ២.៧ វិនាទីប៉ុណ្ណោះ ៕
ដោយ៖លី ភីលីព

