បច្ចេកវិទ្យា

លោក Bill Gates ពាក់នាឡិកាម៉ូដសាមញ្ញ និងមានតម្លៃទាប មិនដល់ ៧០ ដុល្លារអាមេរិក

VN Express

អាមេរិក ៖ សហស្ថាបនិកក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Microsoft លោក Bill Gates មានទ្រព្យសម្បត្តិខ្ពស់បំផុតលំដាប់ទី ៧ នៅលើពិភពលោក ប៉ុន្តែលោកតែងតែត្រូវបានគេឃើញ ពាក់នាឡិកាថោក ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្នកគាំទ្រលោក។

ទោះបីជាលោកមានទ្រព្យសម្បត្តិ សុទ្ធ ចំនួន ១២៦.៨ ពាន់លានដុល្លារក៏ដោយ ប៉ុន្តែរសជាតិជីវិត របស់លោក ស្ថិតនៅភាពសាមញ្ញ ដោយលោកបានពាក់នាឡិកា មិនត្រូវបានកំណត់ចំពោះ Rolex ឬ Patek Phillipe ដ៏ល្បីល្បាញ ដែលមហាសេដ្ឋីជាច្រើន ចូលចិត្តនោះទេ។

បើយោងតាម Celebs Watch Spotterបានប្រាប់ឲ្យដឹងថា ផ្ទុយទៅវិញ លោក Bill Gates មានការប្រមូលនាឡិការល្មមៗ ដែលភាគច្រើនជាម៉ូតសាមញ្ញ និងមានតម្លៃទាប ។ មហាសេដ្ឋីអាមេរិក ជាធម្មតាត្រូវបានគេប្រទះឃើញពាក់នាឡិកាដៃ Casio Duro MDV106-1AV 200M Analog ។
ម៉ូដែលនេះ បច្ចុប្បន្នត្រូវបាន ចុះបញ្ជីក្នុងតម្លៃ ៦៩,៩ ដុល្លារអាមេរិក នៅលើគេហទំព័ររបស់Casio ។ វាបានផលិតនៅឆ្នាំ ២០១៣ ហើយត្រូវបានគេចូលចិត្ត សម្រាប់ការរចនាដ៏សាមញ្ញ និង ភាពធន់របស់វា មានវត្តមានក្នុងនាឡិកា Casio ភាគច្រើន ។

លោក Bill Gates ក៏ត្រូវបានគេឃើញពាក់ Casio MRW-200H-1B2VDF ផងដែរ ។ ម៉ូដែល Casio នេះក៏មានការរចនាតិចតួចបំផុត និងបង្ហាញកាល បរិច្ឆេទត្រឹមម៉ោង៣ ។ នាឡិកានេះត្រូវបានចុះបញ្ជីនៅលើហាង Amazon របស់យីហោក្នុងតម្លៃ ២៥.៣៣ ដុល្លារ ។
ការប្រមូលរបស់លោក ក៏រួមបញ្ចូលនូវនាឡិកាមួយផ្សេងទៀតពីម៉ាកដូចគ្នាគឺ Casio W214H-1AV Illuminator Sports Digital Chrono Watch ។ មានតម្លៃត្រឹមតែ២៤ដុល្លារប៉ុណ្ណោះ នេះជានាឡិកាថោកបំផុតរបស់លោក Gates ។

មិនដូចម៉ូដែល Casio ២ផ្សេងទៀតទេ នាឡិកាមួយនេះ គឺជានាឡិកាឌីជីថល ដែលបំពាក់ដោយអំពូល LED និងមុខងារជាច្រើនរួមមានកម្មវិធី កំណត់ម៉ោងរាប់ថយក្រោយ នាឡិកាបញ្ឈប់ និងការផ្លាស់ប្តូរទម្រង់ពេលវេលា។ ក្រៅពី Casio របស់លោក Gates ក៏ត្រូវបានគេឃើញពាក់នាឡិកាឆ្លាតវៃ Microsoft SPOT ផងដែរ ។
ផលិតផលនេះត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនរបស់លោក និងផលិតដោយម៉ាកនាឡិកាល្បីៗដូចជា Fossil, Suunto, Tissot និង Swatch។ នាឡិកានេះចេញផ្សាយក្នុងឆ្នាំ ២០០៤ ១១ ឆ្នាំមុន Apple Watch SPOT អាចបង្ហាញអាកាសធាតុ តម្លៃភាគហ៊ុន ពិន្ទុកីឡា និងសារបន្ទាន់ AOL៕
ដោយ៖លី ភីលីព

Most Popular

To Top