ម៉ូតូស្ព័ររបស់អ៊ីតាលី Ducati Superleggera V4 ដែលមានតម្លៃខ្ទង់ ១០ម៉ឺនដុល្លារនៅបរទេស ដែលវាផលិតត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ។
ម៉ូតូនេះ ប្រើម៉ាស៊ីនសាំង ចំណុះ ៩៩៨សេសេ ទំហំ ៤ស៊ីឡាំង មានប្រព័ន្ធស្អំម៉ាស៊ីន Liquid Cooled និងប្រព័ន្ធប៊ិចសាំងអេឡិចត្រូនិច ដែលអាចបង្កើតកម្លាំង បានសរុប ២២៤សេះ និងកម្លាំងរមួល ១១៩ញូតុនម៉ែត្រ ដំណើរដោយចង្កឹះលេខអំប្រ៊ីយ៉ា ៦វគ្គ ជាប្រភេទ Ducati Quick Shift (DQS) ។ កម្រិតស៊ីសាំងជាមធ្យម ៦លីត្រ/១០០គីឡូម៉ែត្រ ដែលវាមានចំណុះធុងសាំង ១៦លីត្រ ។