បច្ចេកវិទ្យា

៦វិធីងាយៗ ​កាត់​បន្ថយ​កម្តៅ ក្នុងរថយន្ត​ ពេល​ចតក្រោម​កម្តៅថ្ងៃ

មាន​រថយន្ត​មួយទុកគ្រាន់ ធ្វើដំណើរ​​ទៅ​កន្លែង​នានា ដោយមិនបារម្ភរឿង​ត្រូវថ្ងៃ ត្រូវភ្លៀង តែមានចំណុច​មួយ ​ដែលធ្វើឱ្យមាន អារម្មណ៍​មិនល្អ គឺ​ចតរថយន្តក្រោមកម្តៅថ្ងៃ ដោយពេល​យើងចូល​ក្នុងរថយន្តវិញ គឺក្តៅខ្លាំង​ដូចនៅ​ក្នុងឡ​អ៊ីចឹង។ ដូច្នេះ នេះ​ជាវិធីចំនួន៦យ៉ាង ខាងក្រោមនេះ ដែល​អាច​ជួយ​កាត់បន្ថយកម្តៅ​ក្នុងរថយន្ត​បាន ៖

១. បើក​គូថ​រថយន្តចោល
អ្នកអាចពិចារណា បើគូថក្រោយ​បាន ដើម្បី​ឱ្យវា​អាចជះ​ឥពន្លឺ​ព្រះអាទិត្យវិញ ដើម្បីជួយកាត់បន្ថយកម្តៅក្នុងរថយន្ត។
២. ចត​ក្រោមម្លប់ដើមឈើ

អ្នកអាចស្វែងរកការចត​ ក្រោមម្លប់ដើមឈើ​ណាមួយ បើមើលឃើញថា វាមានសុវត្ថិភាពក្នុងការចត។

៣. ទម្លាក់​កញ្ចក់​បង្អួច

អ្នកអាច​ចុច​ទម្លាក់​កញ្ចក់​បន្តិច ដើម្បីឱ្យមានខ្យល់ចេញចូលខ្លះ ក៏អាចជួយ​បញ្ចុះកម្តៅ​បាន​មួយភាគផងដែរ និង​ជួយមិនឱ្យម៉ាស៊ីនត្រជាក់ត្រូវធ្វើការខ្លាំង។

៤. គ្របតាបឡូ ដៃចង្កូត និងពូក

អ្នកក៏អាចយករបាំង ឬក្រណាត់អ្វីក៏បាន ទៅគ្របតាបឡូ ដៃចង្កូត និងកៅអីពូកស្បែកបានផងដែរ។

៥. ដាក់វាំងនន

ពេល​ចតរថយន្តក្រោមកម្តៅថ្ងៃ កុំភ្លេច​ដាក់​វាំងននរថយន្ត អាច​បាំងកញ្ចក់​ទាំងចំហៀង មុខ និងក្រោយ គឺ​កាន់តែ​ប្រសើរ​ក្នុងការទប់កម្តៅ។

៦. គ្របរថយន្តទាំងមូល

បើ​រកកន្លែងជ្រក សម្រាប់​ចតរថយន្តមិនបាន គឺ​នៅមាន​ជម្រើសមួយទៀត ពោល​គឺអាចគ្របរថយន្តទាំងមូលតែម្តង៕

Most Popular

To Top