បរទេស ៖ សារព័ត៌មាន Economic Times បានរាយការណ៍ កាលពីថ្ងៃចន្ទម្សិលមិញថា ក្រុមហ៊ុន Apple គ្រោងនឹងសាងសង់ផ្ទះប្រមាណ៧៨០០០ខ្នង សម្រាប់កម្មករ របស់ខ្លួននៅ ក្នុងប្រទេសឥណ្ឌា ។
គម្រោងនេះ នឹងត្រូវបានផ្តល់មូលនិធិមួយ ផ្នែកដោយរដ្ឋាភិបាល ហើយនឹងចូលរួមជាមួយក្រុមហ៊ុនឥណ្ឌា Tata ក្រុមហ៊ុន Foxconn ដែលមានមូលដ្ឋាននៅតៃវ៉ាន់ និងក្រុមហ៊ុនហ្វាំងឡង់ Salcomp ។
ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតមួយរបស់ Apple បានសន្យាថា នឹងវិនិយោគ១,៥ពាន់លានដុល្លារក្នុងគម្រោងកាលពីឆ្នាំមុនដើម្បីសាងសង់លំនៅដ្ឋាន ជិត៣៥០០០ខ្នង សម្រាប់កម្មករនៅរោងចក្រ របស់ខ្លួននៅ Sriperumbudur រដ្ឋ Tamil Nadu ។
ក្រុមហ៊ុន Tata Electronics នឹងត្រូវបានសាងសង់ ចំនួន១១០០០យូនីត នេះបើយោងតាម Economic Times ដែលបាននិយាយថាការអភិវឌ្ឍន៍លំនៅដ្ឋាន ត្រូវបានគេរំពឹងថា នឹងនាំមកនូវការជ្រើសរើស និងបង្កើនផលិតកម្ម។
គួរឲ្យដឹងដែរថា ការផ្តល់លំនៅដ្ឋានទ្រង់ទ្រាយធំ សម្រាប់បុគ្គលិកក្រុមហ៊ុន ត្រូវបានគេមើលឃើញរួចហើយ នៅក្នុងប្រទេសចិន ដែល មានឈ្មោះថាiPhone City របស់ក្រុមហ៊ុន Apple នៅ Zhengzhou អាចផ្ទុកកម្មករបាន រហូតដល់៣០ម៉ឺននាក់ហើយ កម្មករលំនៅដ្ឋានជាក្រុមត្រូវបានគេជឿថានឹងបង្កើនប្រសិទ្ធភាព ដោយកាត់បន្ថយការធ្វើដំណើរ ៕
ប្រែសម្រួល៖ស៊ុនលី