បច្ចេកវិទ្យា

នាយកប្រតិបត្តិក្រុមហ៊ន Apple លោក Tim Cook ចង់បង្កើនការវិនិយោគនៅវៀតណាម

ហាណូយ៖នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple លោក Tim Cook បាននិយាយកាលពីថ្ងៃអង្គារថា លោកចង់បង្កើនការវិនិយោគបន្ថែមទៀតក្នុងប្រទេសវៀតណាមមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងចំណាយលើអ្នកផ្គត់ផ្គង់នៅមជ្ឈមណ្ឌលផលិតកម្មអាស៊ីអាគ្នេយ៍។


ប្រទេសវៀតណាមកាន់តែមានសារសំខាន់សម្រាប់ Apple នៅពេលក្រុមហ៊ុនព្យាយាមធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់របស់ខ្លួនឲ្យឆ្ងាយពីប្រទេសចិន ដែលភាគច្រើននៃស្មាតហ្វូន និងថេប្លេតរបស់ខ្លួនត្រូវបានប្រមូលផ្តុំ។ ក្រុមហ៊ុនបានចាប់ផ្តើមសម្លឹងមើលការផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសដូចជាប្រទេសវៀតណាម ហើយថ្មីៗនេះប្រទេសឥណ្ឌា បន្ទាប់ពីបិទទ្វារដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ក្នុងប្រទេសចិនម្តងហើយម្តងទៀតបានរំខានដល់ការនាំចេញរបស់ក្រុមហ៊ុន។


នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Voice of Vietnam បានប្រាប់ឲ្យដឹងថា លោក Cook បានធ្វើការអត្ថាធិប្បាយរបស់លោកក្នុងពេលជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ។

Apple ក៏បាននិយាយដែរថា ខ្លួននឹងបង្កើនការចំណាយរបស់ខ្លួនលើអ្នកផ្គត់ផ្គង់ លោក Cook បានបន្តថា គ្មានកន្លែងណាដូចប្រទេសវៀតណាម ដែលជាប្រទេសរស់រវើក និងស្រស់ស្អាតនោះទេ ដោយបន្ថែមថា ការចំណាយប្រចាំឆ្នាំរបស់ក្រុមហ៊ុនក្នុងប្រទេសបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ២០១៩ ។


មិនមានព័ត៌មានលម្អិតត្រូវបានចែករម្លែកអំពីគម្រោងនេះទេ។ លោក Cook បានមកដល់ទីក្រុងហាណូយកាលពីថ្ងៃចន្ទសម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃក្នុងអំឡុងពេលដែលលោកបានជួបសិស្ស អ្នកសរសេរកម្មវិធី និងអ្នកបង្កើតមាតិកា។


Apple បានចាប់ផ្តើមប្រតិបត្តិការនៅប្រទេសវៀតណាមជាងមួយទសវត្សរ៍មុន ហើយនិយាយថា ខ្លួនទទួលខុសត្រូវក្នុងការបង្កើតការងារជាង ២០០,០០០កន្លែងនៅទីនោះ។ វៀតណាមក៏ស្ថិតក្នុងចំណោមប្រទេសផលិតហ្គេមទូរស័ព្ទឈានមុខគេទាំង ៥ នៅទូទាំងពិភពលោក។


នេះបើយោងតាមបញ្ជីឈ្មោះឆ្នាំ ២០២២ របស់ខ្លួនថា ក្រុមហ៊ុន Apple មានអ្នកផ្គត់ផ្គង់ចំនួន ២៦ មានរោងចក្រចំនួន ២៨ ក្នុងប្រទេសវៀតណាម ។ ភាគច្រើននៃទាំងនេះមានទីតាំងនៅខេត្តភាគខាងជើង ជាកន្លែងដែលពួកគេអាចភ្ជាប់បានយ៉ាងងាយស្រួលទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្រាប់នៅភាគខាងត្បូងប្រទេសចិន។ វៀតណាមខាងជើងក៏ធ្លាប់ជាមជ្ឈមណ្ឌលសម្រាប់ផលិតគ្រឿងអេឡិចត្រូនិក និងមានកម្លាំងពលកម្មជំនាញថោក៕

Most Popular

To Top