បច្ចេកវិទ្យា

ដឹងអត់! ភាគច្រើនបញ្ហា ៥យ៉ាងនេះហើយ ដែលធ្វើឱ្យឡានចេញ Check

យោងតាមវេបសាយ CarMD បានបង្ហាញស្ថិតិអំពីបញ្ហាភាគច្រើនបំផុត ចំនួន៥យ៉ាង ដែលធ្វើឱ្យរថយន្តចេញសញ្ញា Check ។ ស្ថិតិនេះ គឺបានមកពីការស្ទង់មតិ លើម្ចាស់រថយន្ត នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០។

បញ្ហា ឬកំហូចភាគច្រើនបំផុត ដែលបណ្តាលឱ្យលោត Check រួមមាន ៖
១. សំបុកឃ្មុំ
២. ឌុយស៊ីមុំាង
៣. ប៊ូស៊ី និងម៉ូប៊ីន
៤. Mass Air Flow Sensor
៥. គម្របធុងសាំង ឬបិទមិនជិត។

បញ្ហាទាំងនេះ គឺសុទ្ធតែបណ្តាលឱ្យរថយន្តស៊ីសាំងជាងមុន ។ ក្រៅពីនោះ បញ្ហាដែលបណ្តាលលោត Check ក៏រួមមាន ក្លាប៉េទឹក និងលេចចំហេះសាំងផងដែរ ។

យ៉ាងណាមិញ ប្រសិន​បើរថយន្ត របស់អ្នកបានចេញសញ្ញា Check លោកអ្នកត្រូវធ្វើការស្កេន ​ដើម្បីឱ្យដឹងថា តើវាចេញលេខកូដអ្វីឱ្យប្រាកដ ព្រោះ​មិនមែនឱ្យតែចេញ Check គឺសុទ្ធតែបញ្ហា ​ដែលបានរៀបរាប់ខាងលើនេះឡើយ ៕

Most Popular

To Top