បច្ចេកវិទ្យា

សេវាកម្មផ្ញើសារ WhatsApp គំរាមដើរចេញ ពីប្រទេសឥណ្ឌា

AFP

ឥណ្ឌា ៖ សេវាកម្មផ្ញើសារ WhatsApp គ្រប់គ្រងដោយក្រុមហ៊ុនមេ Meta របស់លោក Mark Zuckerberg បានជំទាស់នឹងច្បាប់របស់ប្រទេសឥណ្ឌា ដែលនឹងបង្ខំកម្មវិធីមួយនេះ ត្រូវតែបំបែកការអ៊ិនគ្រីបអ្នកប្រើប្រាស់ ក្នុងករណីពិសេស ទោះបីមានអ្នកប្រើប្រាស់៥៣៥ .៨ លាននាក់ក្នុងប្រទេសនេះក៏ដោយ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការដាក់ញត្តិនៅតុលាការជាន់ខ្ពស់ក្រុងដេលី កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនបានអំពាវនាវឲ្យច្បាប់ IT ក្នុងស្រុកត្រូវបានប្រកាសថា មិនស្របតាមរដ្ឋធម្មនុញ្ញ ហើយថា មិនគួរមានការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះការមិនអនុលោមតាមច្បាប់នោះឡើយ ។
ខណៈមេធាវីតំណាងឲ្យ WhatsApp បានអះអាងថា វេទិកានេះនឹងចាកចេញពីប្រទេសឥណ្ឌា ប្រសិនបើវាត្រូវបានប្រាប់ឲ្យបំបែកការអ៊ិនគ្រីប។
តុលាការកំពូលកំពុងស្តាប់ញត្តិដោយ WhatsApp និងក្រុមហ៊ុនមេ Facebook Meta កំពុងប្រឈមនឹងច្បាប់ IT បានអនុម័តកាលឆ្នាំ ២០២១ សម្រាប់អន្តរការីប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ច្បាប់តម្រូវឲ្យកម្មវិធីផ្ញើសារដើម្បីតាមដានការជជែក និងបង្កើតបទប្បញ្ញត្តិ ដើម្បីកំណត់អត្តសញ្ញាណ អ្នកបង្កើតព័ត៌មានដំបូង ប្រសិនបើត្រូវបានបញ្ជាឲ្យធ្វើដូច្នេះ ដោយតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច ។

មេធាវី WhatsApp លោក Tejas Karia ត្រូវបានដកស្រង់សម្តីដោយ India Today ថា យើ ងនឹងត្រូវតែរក្សាខ្សែសង្វាក់ពេញលេញ ហើយយើងមិនដឹងថា សារណាមួយនឹងត្រូវបានស្នើសុំឲ្យអ៊ិនគ្រីបលើយ ។ លោកបានបន្ថែមថា សាររាប់លាននឹងត្រូវរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីអនុលោមតាមច្បាប់នេះ តម្រូវការ គឺមានតែមួយគត់នៅគ្រប់ទីកន្លែងលើពិភពលោក។

តុលាការបានប្រកែកថា សិទ្ធិឯកជនភាពមិនមានលក្ខណៈដាច់ខាត ហើយថា សមតុល្យត្រូវធ្វើ។ ការអង្វរជាច្រើនប្រឈមនឹងច្បាប់ IT កំពុងរង់ចាំនៅចំពោះមុខតុលាការ ជាន់ខ្ពស់ទូទាំងប្រទេសឥណ្ឌា ។

នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាថា ព័ត៌មានអាចត្រូវបានស្វែងរកពីកម្មវិធីផ្ញើសារសម្រាប់បទល្មើសទាក់ទងនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ឬព័ត៌មានដែលទាក់ទងនឹងការរំលោភ សម្ភារៈអាសអាភាស ឬសម្ភារៈរំលោភបំពានផ្លូវភេទកុមារ នីមួយៗត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ។

នេះបើយោងតាមទិន្នន័យសម្រាប់ឆ្នាំ ២០២៤ ពីគេហទំព័រតាមដាន Statista បាននិយាយថា សេវាកម្មផ្ញើសារ WhatsApp មានអ្នកប្រើប្រាស់ ៥៣៥ .៨ លាននាក់នៅប្រទេសឥណ្ឌា ជាចំនួនធំបំផុតរបស់ប្រទេសណាមួយ
កាសែត The Economic Times បានប៉ាន់ប្រមាណថា ចំនួននេះកំពុងកើនឡើងក្នុងអត្រា ១៦.៦ភាករយជារៀងរាល់ឆ្នាំ ចំណែកប្រាក់ចំណូល របស់វេទិកានេះក្នុងស្រុកជិត ១ពាន់លានដុល្លារ ៕
ដោយ៖លី ភីលីព

Most Popular

To Top