បច្ចេកវិទ្យា

អ្នកឃ្លាំមើលរុស្ស៊ី៖ YouTube បានមិនទាន់បានលុបមាតិកាវីដេអូចំនួន ៦០,០០០ តាមការ ស្នើរសុំឡើយ

រុស្ស៊ី៖នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ និងឃ្លាំមើលឌីជីថលរបស់ប្រទេស Roscomnadzor បានបង្ហាញថា បណ្តាញសង្គម YouTube មិនទាន់បានលុបមាតិកាជាង ៦០,០០០ វីដេអូដែលរកឃើញថា បំពានច្បាប់របស់រុស្ស៊ីនៅឡើយ ខណៈ Roskomnadzor បានព្រមានថា ការមិនអនុលោមតាមច្បាប់នឹងមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរសម្រាប់ម្ចាស់វេទិកា Google LLC ។


ចាប់តាំងពីការចាប់ផ្តើមនៃយុទ្ធនាការយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនកាលខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរនៅទីក្រុងមូស្គូបានដោះស្រាយបញ្ហាម្តងហើយម្តងទៀតជាមួយនឹងការខកខានរបស់វេទិកាបង្ហោះវីដេអូរបស់អាមេរិកក្នុងការដកសម្ភារៈតាមការស្នើសុំរបស់ពួកគេ។


ថ្លែងទៅកាន់ TASS កាលពីថ្ងៃអង្គារ ការិយាល័យសារព័ត៌មានរបស់ Roskomnadzor បាននិយាយថា នាពេលបច្ចុប្បន្ននេះ ចំនួននៃសម្ភារៈខុសច្បាប់នៅលើ YouTube មិនត្រូវបានលុបតាមការស្នើសុំរបស់ Roskomnadzor គឺច្រើនជាង ៦០,៧០០ ឯណោះ។


មន្ត្រីបានចង្អុលបង្ហាញថា ម្ចាស់គេហទំព័រត្រូវមានកាតព្វកិច្ចលុបឯកសារបែបនេះក្នុងរយៈពេល ២៤ ម៉ោង។ អ្នកឃ្លាំមើលបានបន្ថែមថា ក្នុងករណីដែលពាក់ព័ន្ធនឹងការញុះញង់ឲ្យមានចលាចលសាធារណៈ ភាពជ្រុលនិយម និងប្រភេទព័ត៌មានក្លែងក្លាយមួយចំនួន វិធានការជួសជុលគួរតែត្រូវបានចាត់វិធានការភ្លាមៗ។


Roskomnadzor បាននិយាយថា ការមិនអនុលោមតាមច្បាប់គឺត្រូវផ្តន្ទាទោសដោយការផាកពិន័យរហូតដល់ ២០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនសម្រាប់ជនល្មើសដដែលៗ។


យោងតាមអង្គការឃ្លាំមើលរុស្ស៊ីថា កាលឆ្នាំ ២០២២ ក្រុមហ៊ុន Google LLC ត្រូវបានពិន័យជាប្រាក់ចំនួន ២១ ពាន់លានរូប្ល (២២០ លានដុល្លារ) ខណៈកាលពីឆ្នាំមុន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកត្រូវបានពិន័យជាប្រាក់ចំនួន ៤.៦ ពាន់លានរូប្លែ។


Google បានរងសម្ពាធនៅប្រទេសរុស្ស៊ីចាប់តាំងពីចុងឆ្នាំ ២០២១ ជុំវិញការបរាជ័យរបស់ខ្លួនក្នុងការលុបមាតិកាដែលទីក្រុងម៉ូស្គូចាត់ទុកថា ខុសច្បាប់។ នៅខែមេសា ឆ្នាំ ២០២២ របាយការណ៍បានលេចឡើងថា ក្រុមហ៊ុនបានខកខានក្នុងការបង់ប្រាក់ពិន័យបានកើតឡើង ដែលទីបំផុតបណ្តាលឲ្យមានការរឹបអូសគណនីរុស្ស៊ីរបស់ Google ។


ប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរជាច្រើន ក៏ដូចជាបំណុលរូបិយវត្ថុចំពោះអាជីវកម្មរុស្ស៊ីជាច្រើនជុំវិញការខកខានរបស់ខ្លួនក្នុងការផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្ម តុលាការក្រុងម៉ូស្គូបានទទួលស្គាល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Google របស់រុស្ស៊ីថាក្ស័យធនកាលពីខែតុលាឆ្នាំមុន។ សេវាកម្មឥតគិតថ្លៃ រួមទាំងម៉ាស៊ីនស្វែងរករបស់ក្រុមហ៊ុន ក៏ដូចជា YouTube នៅតែមានក្នុងប្រទេសរុស្ស៊ី៕

Most Popular

To Top