ឧស្សាហកម្មរថយន្ត នៅតែបន្តអភិវឌ្ឍឥត ឈប់ឈរ ដោយបំពាក់បច្ចេកវិទ្យាថ្មីៗ ស្ទើរតែធ្វើឱ្យអ្នកប្រើប្រាស់ តាមមិនទាន់។ ជាក់ស្តែង រថយន្ត Tesla មួយ ត្រូវគេថតជាប់ ពេលកំពុងធ្វើតេស្តបើកបរ។ អ្វីដែលគួរឱ្យកត់សម្គាល់ បំផុតនោះ គឺវាពុំមានកញ្ចក់ចំហៀងឡើយ ។
តាមរយៈរូបភាព ដែលត្រូវបានគេបង្ហោះ នៅលើបណ្តាញសង្គម X បង្ហាញថា រថយន្ត Tesla នោះ ដែលកំពុងធ្វើតេស្ត បើកបរនោះ ជាប្រភេទស៊ីដេន មិនមានកញ្ចក់ ចំហៀងនោះទេ ប៉ុន្តែគឺឃើញមានកាមេរ៉ាបំពាក់ នៅត្រង់ថ្ពាល់ បង្អួចខាងក្រោយ និងគូទក្រោយ ។
ហេតុនេះ Tesla ត្រូវបានគេប៉ាន់ស្មានថា កំពុងធ្វើការលើកញ្ចក់ឌីជីថល ដែលគេជឿជាក់ថាអាចមើលច្បាស់ និងមានប្រសិទ្ធភាពជាងកញ្ចក់ ចំហៀងធម្មតា ដោយវានឹងបង្ហាញរូបភាព នៅលើអេក្រង់របស់អ្នកបើកបរ។
គួររំលឹកឡើងវិញថា ស្ថាបនិក Tesla លោក Elon Musk ធ្លាប់បានលើកឡើង កាលពីខែកញ្ញា ឆ្នាំ២០២៣ថា នាពេលអនាគត Tesla នឹងដកចេញកញ្ចក់ចំហៀង និងកញ្ចក់មើលក្រោយចោលទាំងអស់៕