របាយការណ៍ថ្មីមួយពី Consumer Report បានបង្ហាញថា ប្រេនរថយន្តដែលជឿជាក់បំផុតនៅអាមេរិក ក្នុងឆ្នាំ២០២៣ គឺជាប្រេន Lexus និង Toyota។
ទិន្នន័យនេះ គឺបានមកពីការស្ទង់មតិលើរថយន្តជាង ៣៣ម៉ឺនគ្រឿងម៉ូឌែលឆ្នាំ២០០០ ដល់ ២០២៣ គ្របដណ្តប់លើបញ្ហាផ្សេងៗគ្នាតូចធំចំនួន២០ ដូចជា ម៉ាស៊ីន ប្រអប់លេខ និងអាគុយសម្រាប់រថយន្តអគ្គិសនីជាដើម។
Consumer Report ក៏បានរកឃើញផងដែរថា អ្នកប្រើប្រាស់មិនជឿជាក់លើរថយន្តអគ្គិសនីសុទ្ធ ដូចរថយន្តចំហេះក្នុងរបស់ពួកគេឡើយ។ ជាមួយគ្នានោះ បញ្ហាដែលត្រូវបានរកឃើញនៅលើរថយន្តអគ្គិសនីមានដូចជា ម៉ូទ័រ ប្រព័ន្ធសាកភ្លើង អាគុយអគ្គិសនី ដែលកើតឡើងលើរថយន្ត F-150 Lightning, Mustang Mach-E, Genesis GV60, Subaru Solterra, Toyota bZ4X និង Volkswagen ID.4។
ខាងក្រោមនេះ គឺជាប្រេនរថយន្តចំនួន១០ ដែលអ្នកប្រើប្រាស់ជឿជាក់បំផុតនៅសហរដ្ឋអាមេរិក៖
១. Lexus
២. Toyota
៣. Mini
៤. Acura
៥. Honda
៦. Subaru
៧. Mazda
៨. Porsche
៩. BMW
១០. Kia។
បន្ទាប់មក គឺ Hyundai លេខ១១ និង Tesla លេខ១៤៕