បច្ចេកវិទ្យា

លោក Elon Musk ៖ លោករៃអង្គាសប្រាក់បាន ៦ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍបញ្ញាសិប្បនិម្មិត

AFP

សេនហ្វ្រេនស៊ីស្កូ ៖ ការវិនិយោគិនមួយក្រុម បានបោះទឹកប្រាក់ចំនួន ៦ ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតដោយ xAI របស់មហាសេដ្ឋីបច្ចេកវិទ្យាយក្ស អាមេរិក លោក Elon Musk ។

ក្រុមហ៊ុនបាននិយាយនៅលើគេហទំព័រ របស់ខ្លួនកាលពីថ្ងៃអាទិត្យថា វគ្គផ្តល់មូលនិធិស៊េរី B នឹងត្រូវបានប្រើដើម្បីយកផលិតផលដំបូងរបស់ xAI ទៅកាន់ទីផ្សារ និងបង្កើនល្បឿន នៃការស្រាវជ្រាវ ។ xAI បាននិយាយថា ខ្លួនបានធ្វើឲ្យការបោះជំហានយ៉ាងសំខាន់ ក្នុងអំឡុងពេលឆ្នាំមុន នៃការអភិវឌ្ឍន៍បច្ចេកវិទ្យា នឹងបន្តនៅប៉ុន្មានខែខាងមុខនេះ។

វិនិយោគិននៅក្នុងជុំចុងក្រោយរួមមាន Andreessen Horowitz, Sequoia Capital, Fidelity Management & Research, Valor Equity Partners, Vy Capital, Saudi Prince Alwaleed Bin Talal និង Kingdom Holding ។

លោក Musk បានសរសេរនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មុនពេលវិនិយោគ xAI មានតម្លៃ ១៨ ពាន់លានដុល្លារ។ ការផ្តល់មូលនិធិគួរតែជួយក្រុមហ៊ុនរបស់លោក Musk ប្រកួតប្រជែងក្នុងការប្រណាំងដើម្បីបង្កើតបញ្ញាសិប្បនិម្មិតប្រឆាំងនឹង Microsoft និង Open AI ដែលបានបង្កើត Chat GPT ។

លោក Musk បានប្រកាសពីការបង្កើតក្រុមហ៊ុនកាលខែកក្កដាឆ្នាំមុន ហើយបានចេញផ្សាយ chatbot បញ្ញាសិប្បនិម្មិតរបស់ខ្លួនដែលមានឈ្មោះថា Grok នៅខែវិច្ឆិកា៕
ដោយ៖លី ភីលីព

Most Popular

To Top