បច្ចេកវិទ្យា

អវកាសយានិកថ្មី​ របស់ប្រទេសចិន ១០ នាក់ មានបេក្ខភាព ២នាក់មកពីហុងកុង និងម៉ាកាវ

Xinhua

ចិន៖ នេះបើតាម China Manned Space Agency បានប្រាប់ឲ្យដឹងថា ប្រទេសចិនបានជ្រើសរើស អវកាសយានិកថ្មីចំនួន ១០ នាក់ ក្នុងនោះមានអវកាសយានិកថ្មី ២ នាក់មកពីតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវរបស់ប្រទេសនេះ ។

ទីភ្នាក់ងារនេះបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារថា អវកាសយានិកត្រូវបានជ្រើសរើសថ្មី ជាអ្នកបើកយានអវកាសចំនួន៨ នាក់ និងអ្នកឯកទេសផ្ទុក បន្ទុកវិទ្យាសាស្ត្រព ២ នាក់ គឺជាក្រុមទី៤នៃសមាជិកនៅមជ្ឈមណ្ឌលអវកាសយានិកនៃប្រទេសចិន ដែលមានទីតាំងនៅ ជាយក្រុងភាគពាយ័ព្យនៃទីក្រុងប៉េកាំង។

អ្នកឯកទេសខាង បន្ទុកវិទ្យាសាស្ត្រទាំង ២ នាក់ត្រូវបានជ្រើសរើសពីបេក្ខជនមកពីហុងកុង និងម៉ាកាវ បន្ទាប់មក អវកាសយានិកថ្មី គ្រោងនឹងចាប់ផ្តើម ការបណ្តុះបណ្តាលជាប្រព័ន្ធ និងទូលំទូលាយនៅមជ្ឈមណ្ឌល ។
ទន្ទឹមនឹងភាពជឿនលឿននៃកិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងកម្មវិធីអវកាសមនុស្សយន្តរបស់ប្រទេសចិន ជនបរទេសក៏នឹងត្រូវបានជ្រើសរើស ឲ្យទទួលការបណ្តុះបណ្តាលជាអវកាសយានិក និង ចូលរួមក្នុងបេសកកម្មទៅកាន់ស្ថានីយអវកាស Tiangong របស់ប្រទេសចិនផងដែរ ។

លោកស្រី Huang Weifen ប្រធានគ្រូបណ្តុះបណ្តាលអវកាសយានិកចិន បាននិយាយថា បេក្ខជនដែលជាប់បញ្ជីចុងក្រោយមកពីហុងកុង និងម៉ាកាវ បានឆ្លងកាត់នីតិវិធីជ្រើសរើសជាច្រើនលើក រាប់ចាប់ពីការពិនិត្យរាងកាយ និងផ្លូវចិត្ត រហូតដល់ការធ្វើតេស្តជំនាញទាក់ទងនឹងការហោះហើរអវកាស។
លោកស្រីបានបន្ថែមថា អវកាសយានិក នឹងទទួលភារកិច្ចបម្រើនៅខាងក្នុងស្ថានីយអវកាស Tiangong ក៏ដូចជាបំពេញបេសកកម្មមនុស្សជាតិ របស់ប្រទេសទៅកាន់ភពព្រះច័ន្ទ ។ អ្នកបើកយានអវកាសក្នុងក្រុមអវកាសយានិកទី៤ ត្រូវបានជ្រើសរើសពីអាកាសយានិក បម្រើក្នុងកងកម្លាំងប្រដាប់អាវុធចិន ។

លោកស្រី Huang បានបញ្ជាក់ថា នេះជាលើក ទីមួយហើយ ដែលអ្នកបើកយន្តហោះមកពីកងទ័ពជើងគោក និងកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន ត្រូវបានផ្តល់ឱកាស ឲ្យក្លាយជាអវកាសយានិក។ កាលពីមុនមានតែអាកាសយានិកមកពីកងទ័ពអាកាស PLA ប៉ុណ្ណោះដែលមានឱកាសបែបនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top