បច្ចេកវិទ្យា

Nissan នឹងបិទរោងចក្រផលិត រថយន្តនៅប្រទេសចិន ចំពេលមានសង្គ្រាមតម្លៃ រថយន្តអគ្គិសនី “EV”

Kyodo

តូក្យូ ៖ តាមប្រភពព័ត៌មាន អ្នកដឹងបញ្ហានេះបាននិយាយថា ក្រុមហ៊ុន Nissan Motor Co នឹងបិទរោងចក្រផលិត រថយន្តដឹកអ្នកដំណើរ របស់ខ្លួននៅខេត្ត Jiangsu ប្រទេសចិន ខណៈក្រុមហ៊ុនផលិតរថយន្តជប៉ុន ប្រឈមនឹង ការប្រកួតប្រជែង តម្លៃកាន់តែខ្លាំង និងការកើនឡើង ប្រជាប្រិយភាព នៃរថយន្តអគ្គិសនី ដែលផលិតដោយម៉ាកក្នុងស្រុក ។

ដូចក្រុមហ៊ុនជប៉ុនរបស់ខ្លួន Nissan បានជួបការលំបាកជាមួយនឹងការធ្លាក់ ចុះការលក់នៅលើទីផ្សារ រថយន្តធំជាងគេរបស់ពិភពលោក។ ជម្រើសមានកំណត់ សម្រាប់រថយន្តអគ្គិសនីទាំងអស់ គឺជាការធ្លាក់ចុះដ៏សំខាន់ សម្រាប់ក្រុមហ៊ុនជប៉ុន ដោយសារប្រទេសចិន កំពុងជួបប្រទះការផ្លាស់ប្តូរយ៉ាងឆាប់រហ័សចំពោះរថយន្តអគ្គិសនី “EV” ។

ប្រភពបានឲ្យដឹងថា រោងចក្រនៅទីក្រុង Changzhou មានសមត្ថភាពផលិតបានប្រហែល ១៣០,០០០ គ្រឿងក្នុងមួយឆ្នាំស្មើនឹងប្រហែល ១០ ភាគរយនៃផលិតកម្ម Nissan នៅប្រទេសចិន។

យោងតាមប្រភពបានឲ្យដឹងថា រោងចក្របានចាប់ផ្តើម ដំណើរការខែវិច្ឆិកា ឆ្នាំ២០២០ គ្រោងនឹងបញ្ឈប់ប្រតិបត្តិការ នៅថ្ងៃសុក្រ ហើយការផលិតរថយន្ត ស្ព័រដែលផលិតនៅទីនោះ នឹងត្រូវផ្ទេរទៅកាន់រោងចក្រ Nissan ផ្សេងនៅប្រទេសចិន ។
Nissan ដំណើរការរោងចក្រ ចំនួន ៨ នៅប្រទេសចិន តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនរដ្ឋ Dongfeng Motor Corp ដែលមានសមត្ថភាពផលិត សរុបប្រហែល១.៦ លានគ្រឿងក្នុងមួយឆ្នាំ ៕
ដោយ៖លី ភីលីព

Most Popular

To Top