បច្ចេកវិទ្យា

Apple នឹងធ្វើការផ្លាស់ប្តូរ កាមេរ៉ា iPhone 16 ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៣

ក្រុអាមេរិក ៖ កុ្រមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple មានពាក្យចចាមអារ៉ាមថា នឹងធ្វើការផ្លាស់ប្តូរដ៏ចំណុចសំខាន់ ចំពោះកាមេរ៉ារបស់ស្មាតហ្វូន iPhone 16 ដែលជាការបង្ហាញ ឲ្យកាន់តែច្បាស់ឡើង នៃការរចនាឡើងវិញ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៣ មក ។

ការបែកធ្លាយក្នុងឧស្សាហកម្មបានចែករម្លែករូបថត នៃស្មាតហ្វូននឹងមកដល់ នាពេលខាងមុខ ដោយបង្ហាញពីប្រព័ន្ធ កាមេរ៉ាមានរាងដូចថ្នាំគ្រាប់ ដែលមានសមត្ថភាពអាចថតវីដេអូ 3D សម្រាប់ចាក់ឡើងវិញ នៅលើកាស Vision Pro VR របស់កុ្រមហ៊ុន Apple ។

ការផ្លាស់ប្តូរនេះនឹងមានភាពខុស ប្លែកពីប្លង់ iPhone បច្ចុប្បន្នដែលមានការរចនាកាមេរ៉ាតាមអង្កត់ទ្រូង។ ក្រុមហ៊ុន Apple មិនទាន់បង្ហាញព័ត៌មាន លម្អិតណាមួយអំពីស្មាតហ្វូន នឹងមកដល់របស់ខ្លួននោះឡើយ ហើយការបែកធ្លាយថ្មីបង្ហាញពីការដំឡើងកាមេរ៉ា ២ ជាក់ស្តែងជាមួយនឹងកាមេរ៉ា មួយត្រូវបានបង្ហាញទិដ្ឋភាព ធំទូលាយ និងជ្រុលរបស់ iPhone 16 ។

ចំពោះម៉ូដែល Pro ទាំង ២ គ្រឿងរបស់ទូរស័ព្ទ iPhone 16 បង្ហាញថា ឧបករណ៍ទាំងនោះនៅតែភ្ជាប់មកជាមួយការរៀបចំកាមេរ៉ារាងត្រីកោណសម្រាប់ 3D ដែលមានគុណភាពខ្ពស់ជាងមុន។ រហូតមកដល់ពេលនេះ មានតែ iPhone 15 Pro ប៉ុណ្ណោះដែលមានសមត្ថភាពថតវីដេអូ 3D ដែលមិនគួរឲ្យជឿ និងអស្ចារ្យសម្រាប់ការមើលនៅលើកាស Vision Pro ។

អស់រយៈពេលជាច្រើនខែមកនេះ ក្រុមហ៊ុន Apple នឹងធ្វើការកែប្រែយ៉ាងសំខាន់មួយចំនួនទៅលើប្រព័ន្ធកាមេរ៉ាសម្រាប់ iPhone 16 ដែលនឹងមកដល់របស់ខ្លួន ។ ប៊ូតុងថ្មីបានបង្ហាញខ្លួននៅផ្នែកម្ខាងនៃគំរូស្រោមទូរស័ព្ទ iPhone ថ្មី គឺជាប៊ូតុងធ្វើឥ្យកាមេរ៉ា ឲ្យមានល្បឿនលឿន ជាងមុនពីអេក្រង់ចាក់សោរបស់ iPhone ៕
ដោយ៖លី ភីលីព

Most Popular

To Top