បច្ចេកវិទ្យា

ទស្សនាវដ្តី Forbes បានហៅលោក Elon Musk ជាដែលអ្នកចាញ់ខ្លាំងបំផុតឆ្នាំ២០២៤ បន្ទាប់ពីលោកខាតបង់ទឹកប្រាក់ជិត ៣០ ពាន់លានដុល្លារ

អាមេរិក ៖ នេះបើយោងតាមចំណាត់ថ្នាក់ទស្សនាវដ្តី Forbes បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ឲ្យដឹងថ  ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីអាមេរិក និងស្ថាបនិក Tesla និងSpaceX លោក Elon Musk បានខាតបង់ទឹកប្រាក់អស់ជិត ៣០ ពាន់លានដុល្លារ ច្រើនជាងមហាសេដ្ឋីផ្សេងទៀតនៅលើពិភពលោកក្នុងឆ្នាំនេះ ។

ទោះបីជាស្ថាបនិក Tesla និង SpaceX នៅតែជាអ្នកមានបំផុតនៅលើពិភពលោកក៏ដោយ ប៉ុន្តែទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកបានបាត់បង់ទឹកប្រាក់ពី ៣៥១.៣ ពាន់លានដុល្លារនៅដើមឆ្នាំមក ២២១.៤ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ២៨ខែមិថុនា ដែលជាថ្ងៃចុងក្រោយនៃការជួញដូរទីផ្សារភាគហ៊ុនក្នុងត្រីមាសទី២នៃឆ្នាំ ២០២៤ ។

ទស្សនាវដ្ដី Forbes បានពណ៌នាថា នេះជាការខាតបង់ដ៏កម្រ នូវអ្វីដែលជាការពង្រីកដ៏ធំសម្រាប់ Megarich នៅពេលទីផ្សារភាគហ៊ុនបានរីកដុះដាល ហើយទ្រព្យសម្បត្តិសុទ្ធនៃអ្នកមានបំផុតទាំង ១០របស់ពិភពលោកបានកើនឡើងដល់១.៦៦ ពាន់ពាន់លាន។

ទស្សនាវដ្ដី Forbes បានបញ្ជាក់ថា ការខាតបង់ច្រើនបំផុតរបស់លោក Musk ចំពោះសាលក្រមរបស់ចៅក្រម Delaware កាលខែមករា ដោយធ្វើឲ្យកញ្ចប់សំណងក្រុមហ៊ុន Tesla របស់លោកមានសុពលភាពក្នុងនាមអ្នកវិនិយោគសកម្មជន និងប្រាក់រង្វាន់មានតម្លៃ ៥១ ពាន់លានដុល្លារនៅពេលនោះ៕

Most Popular

To Top