បច្ចេកវិទ្យា

Google  Facebook និងក្រុមហ៊ុនយក្ស បរទេសផ្សេងទៀត ត្រូវបង់ពន្ធទឹកប្រាក់ ១៥៩ លានដុល្លារ តាមអ៊ីនធើណេតឲ្យវៀតណាម

AFP

វៀតណាម ៖ ក្រុមហ៊ុនដែលពាណិជ្ជកម្មអេឡិចត្រូនិក និងអាជីវកម្មឌីជីថលផ្សេងទៀត ដោយគ្មានគ្រឹះស្ថាន ក្នុងប្រទេសវៀតណាម ក៏នឹងត្រូវបានបង់ពន្ធជូនប្រទេសនេះចំនួនទឹកប្រាក់ ៤.០៤ ពាន់ពាន់លានដុង ស្មើនឹង១៥៨. ៩លានដុល្លារអាមេរិកតាមតាមអ៊ីនធើណេតក្នុងឆ្នាំ ២០២៤ កើនឡើង ១៨.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។

នេះបើយោងតាមក្រសួងហិរញ្ញវត្ថុ បានប្រាប់ឲ្យដឹងថា ចំនួនអ្នកផ្តល់ សេវាបរទេស ដូចដែលបានចុះឈ្មោះបង់ពន្ធ តាមវិបផតថលអេឡិចត្រូនិច បានកើនឡើងចំនួន ២៦ ពីចុងឆ្នាំ ២០២៣ ដល់ ១០២ ក្នុងខែមិថុនា រួមមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google Meta (Facebook) Microsoft, Netflix និង Apple ។

រហូតមកដល់ពេលនេះ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិ និងក្នុងស្រុកប្រហែល ៣៨៣ ត្រូវបានចុះឈ្មោះនៅលើវិបផតថលអេឡិចត្រូនិច កើនឡើង ២២ ចាប់ពីចុងឆ្នាំ ២០២៣។ សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានចាត់ថ្នាក់ជា ៨ ក្រុម៖ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក គេហទំព័រពាណិជ្ជកម្មអនឡាញ ឬកម្មវិធី វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម វេទិកាដឹកជញ្ជូន និងចែកចាយ វេទិកាទីភ្នាក់ងារឌីជីថល សេវាកម្មជាវ សេវាកម្មផ្សាយពាណិជ្ជកម្ម និងវេទិកាហាងកម្មវិធី។

យោងតាមអគ្គនាយកដ្ឋានពន្ធដារ បានប្រាប់ឲ្យដឹងថា ការបង់ពន្ធពីសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកមានចំនួន ៩៧ ពាន់ពាន់លានដុងកាលពីឆ្នាំមុន កើនឡើង ១៤ភាគរយពីឆ្នាំ ២០២២ ៕

Most Popular

To Top