រថយន្ត Ferrari 12 Cilindri ទើបតែបង្ហាញខ្លួនថ្មីៗ ដែលមានតម្លៃចាប់ពីខ្ទង់ ៤២ម៉ឺនដុល្លារ សម្រាប់ប្រភេទដំបូលធម្មតា (Coupe) និងតម្លៃចាប់ពីខ្ទង់ ៤៦ម៉ឺនដុល្លារ សម្រាប់ប្រភេទបើកដំបូល (Spider)។

រថយន្តនេះ ប្រើម៉ាស៊ីនសាំងចំណុះ ៦,៥លីត្រ ទំហំ ១២ស៊ីឡាំង ផលិតបានកម្លាំង ៨១៩សេះ និងកម្លាំងរមួល ៦៧៨ញូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ៨វគ្គ (DCT)។
អ្វីដែលជាចំណុចពិសេសបំផុតសម្រាប់រថយន្ត Ferrari 12 Cilindri នេះ គឺការធ្វើឱ្យម៉ាស៊ីន V12 របស់វា កាន់តែប្រសើរជាងមុន ជាមួយនឹងការប្រើបច្ចេកវិទ្យា F1 ដែលអនុញ្ញាតឱ្យវា អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៣៤០គីឡូម៉ែត្រ/ម៉ោង។
