បច្ចេកវិទ្យា

រោងចក្រ Foxconn នៅចិនកំពុងជ្រើសរើស កម្មកបន្ថែម មុនការចេញលក់ iPhone 16 របស់ Apple

Shutterstock

ចិន៖ក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិក Foxconn កំពុងបង្កើនការផលិតដោយជ្រើសរើសកម្មករបន្ថែមនៅរោងចក្រ iPhone ធំជាងគេនៅលើពិភពលោក ក្នុងទីក្រុង Zhengzhou នៃខេត្ត Henan ភាគកណ្តាលប្រទេស ចិន ខណៈ Apple ត្រៀមខ្លួនសម្រាប់ការចេញលក់ ទូរសព្ទជំនាន់ក្រោយរបស់ខ្លួន ក្នុងរដូវស្លឹកឈើជ្រុះនេះ ។

នេះបើតាមការប្រកាសជ្រើសរើសបុគ្គលិកចេញផ្សាយដោយក្រុមហ៊ុននៅសប្តាហ៍នេះថា ក្រុមហ៊ុនដំឡើង iPhone ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន Hon Hai Precision Industry កំពុងបានផ្តល់ប្រាក់ម៉ោង ២៥ យន់ ក្នុងមួយម៉ោង និងប្រាក់រង្វាន់រហូតដល់ ៧,៥០០ យន់ សម្រាប់ការត្រឡប់មកវិញ របស់កម្មករដែលពីមុនធ្វើការ ដោយរោងចក្រ Zhengzhou ។

កញ្ចប់នេះនឹងកើនឡើងមួយជំហានពីប្រាក់រង្វាន់ ៦,០០០ យន់ផ្តល់ជូនកាលពីមួយខែមុនដោយអង្គភាព “A” របស់ Foxconn ពីមុនត្រូវបានគេស្គាល់ថា ជា Integrated Digital Product Business Group ដែលជាក្រុមផលិត iPhone ដ៏សំខាន់របស់ក្រុមហ៊ុន។

ការប្រកាសការងារដោយទីភ្នាក់ងារការងារក្នុងស្រុកជាឱកាសមួយក្នុងចំណោមឱកាសជាច្រើននៅរោងចក្រថា រដូវកាលដ៏សំខាន់សម្រាប់រោងចក្រ Zhengzhou របស់ Foxconn កំពុងកើតឡើង ឥឡូវនេះ ការងារមានប្រាក់បៀវត្សរ៍ខ្ពស់សម្រាប់កម្មករបណ្តោះអាសន្ន និងនិយោជិតដែលវិលត្រឡប់មកវិញ ។

ការចេញលក់ស្មាតហ្វូនបន្ទាប់របស់ Apple ជាផ្នែកមួយនៃការរំពឹងទុកបំផុតរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែម៉ូដែលទាំងអស់នៃ iPhone 16 នឹងមកដល់ ត្រូវបានគេរំពឹងថា នឹងគាំទ្រមុខងារឆ្លាតវៃសិប្បនិម្មិត (AI) ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកដែលនឹងមកដល់នៅដើមឆ្នាំក្រោយ។

នេះបើតាមរបាយការណ៍របស់ Bloomberg កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា កំពុងពឹងផ្អែកលើការធ្វើឲ្យប្រសើរឡើង AI ដើម្បីបង្កើនការលក់ ជាមួយនឹងគោលដៅនៃការដឹកជញ្ជូនយ៉ាងហោចណាស់ ៩០ លានឧបករណ៍ iPhone 16 នៅឆមាសទី២នៃឆ្នាំនេះ ដែលជាកំណើន ១០ ភាគរយបើប្រៀបធៀបទៅនឹងជំនាន់មុនៗ៕

Most Popular

To Top