អាមេរិក៖នេះបើយោងតាមនិយតករប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានសម្រេចចិត្តបើកប្រព័ន្ធទូទាត់តាមទូរសព្ទដៃរបស់ខ្លួនទៅកាន់គូប្រជែងនៅអឺរ៉ុបដែលនឹងផ្តល់ឲ្យអ្នកប្រើប្រាស់ iPhone មានជម្រើសលើសពី Apple Pay ដូចជា Samsung Wallet និង Google Payដែរ។
គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនទទួលយកការផ្តល់ជូនរបស់ Apple ក្នុងការបើកបច្ចេកវិទ្យា Tap-And-Go របស់ខ្លួន ដែលហៅថា ការទំនាក់ទំនងជិតបំផុត ឬ NFC ដល់គូប្រជែងដើម្បីបញ្ចប់ការស៊ើបអង្កេតប្រឆាំងនឹងក្រុមហ៊ុន Apple ដោយសាការស៊ើបអង្កេតបានចាប់ផ្តើមនៅឆ្នាំ ២០២០ ហើយអាចបណ្តាលឲ្យមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។
NFC ធ្វើឲ្យអ្នកប្រើប្រាស់ប្រើប្រាស់ការទូទាត់ដោយមិនចាំបាច់ប៉ះជាមួយ Mobile Wallets ។ គណៈកម្មការបាននិយាយថា ការផ្តល់ជូនដែលធ្វើឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក នឹងមានសុពលភាពរយៈពេល ១០ ឆ្នាំ។
លោក Margrethe Vestager ប្រធានផ្នែកប្រឆាំងការជឿទុកចិត្តរបស់សហភាពអឺរ៉ុបបាននិយាយថា ចាប់ពីពេលនេះតទៅ Apple មិនអាចប្រើការគ្រប់គ្រងរបស់ខ្លួនលើប្រព័ន្ធអេកូ iPhone ដើម្បីរក្សាកាបូបចល័តផ្សេងទៀតចេញពីទីផ្សារបានឡើយ។
ទន្ទឹមនឹងនេះ ការរំពឹងទុកកំពុងកើនឡើង នៅពេលការប្រើប្រាស់ Apple Pay សម្រាប់ការដឹកជញ្ជូនសាធារណៈក្នុងប្រទេសកូរ៉េមើលទៅជិតមកដល់ បន្ទាប់ពីមានការលេចធ្លាយរូបភាពដែលបង្ហាញពីការប្រើប្រាស់ iPhone ឡើងជិះឡានក្រុង៕