បច្ចេកវិទ្យា

ទូរស័ព្ទ iPhone 16 របស់ Apple បំពាក់កាមេរ៉ាខាងក្រោយ ធ្វើឲ្យប្រសើរឡើងជាងមុន

Daily Mail

អាមេរិក ៖ ទូរស័ព្ទ iPhone 16 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុននឹងបំពាក់កាម៉េរាខាងក្រោយ កាន់តែល្អប្រសើរជាងមុន ជាមួយនឹងផ្លាស់ប្តូររបៀប ដែលអ្នកប្រើប្រាស់ចាប់យក ពិភពលោកជុំវិញពួកគេកាន់តែច្បាស់ខ្លាំង។

អ្នកជំនាញផ្នែក បច្ចេកវិទ្យាបាននិយាយាថា ទូរស័ព្ទ iPhone 16 Pro និង Pro Max ប្រើប្រាស់កាមេរ៉ា AI ពង្រីក 100x បន្ថែមព័ត៌មាន លម្អិត ដែលបាត់ទៅរូបថតដើម្បីបង្កើតលទ្ធផល កាន់តែច្បាស់ ។ សមត្ថភាព AI នឹងអាចធ្វើទៅបានជាមួយ Apple Intelligence ប៉ុន្តែអ្នកជំនាញ បានកត់សម្គាល់ថា Hardware ថ្មីរបស់ស្មាតហ្វូនកម្រិតខ្ពស់ នឹងក្លាយជាគន្លឹះក្នុងការបង្កើនសមត្ថភាពថតរូប។

ទូរស័ព្ទ iPhones នឹងមកដល់ នាពេលខាងមុខនឹងក្លាយជាឧបករណ៍ Apple ដំបូងគេដែលមានកាមេរ៉ា AI Zoom 100x ប៉ុន្តែ Samsung និង Google បានបញ្ចូលបច្ចេកវិទ្យាទឡើង ស្មាតហ្វូនរបស់ពួកគេជាយូរមកហើយ។

ការអាប់ដេតនេះត្រូវបានបង្ហាញនៅលើបណ្តាញ YouTube ‘Matt Talks Tech’ នៅសប្តាហ៍នេះ Matt បានអះអាងថា លោក បានរកឃើញលើប្រព័ន្ធ iOS 18 ដោយបង្ហាញពីប្រព័ន្ធថ្មីសាធារណជនហៅថា ‘ការបំផុសគំនិត’ ។  ការរកឃើញនេះត្រូវបានធ្វើឡើងក្នុងកំណែបែតានៃប្រព័ន្ធប្រតិបត្តិការ ដែលអ្នកអភិវឌ្ឍន៍ជាធម្មតាប្រើដើម្បីសាកល្បងមុខងារថ្មីៗសម្រាប់កំហុស ៕

Most Popular

To Top