បច្ចេកវិទ្យា

ម៉ាឡេស៊ី និងសិង្ហបុរីចាប់ដៃគ្នា រឹតបន្តឹងការត្រួតពិនិត្យ លើបណ្តាញសង្គម ដើម្បីទប់ស្កាត់ការ បោកប្រាស់ តាមអ៊ីនធើណេត

VN Express

ម៉ាឡេស៊ី ៖ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីកំពុងចាប់ផ្តើមធ្វើការពង្រីកការ ត្រួតពិនិត្យរបស់ប្រទេសទាំង ២ លើប្រព័ន្ធផ្សព្វផ្សាយសង្គម វេទិកាផ្ញើសារ និងគេហទំព័រទីផ្សារដ៏ពេញ និយមមួយចំនួន ដើម្បីទប់ស្កាត់ការកើតមាន នៃការបោកប្រាស់តាមអ៊ីនធើណេត និងការបង្កគ្រោះថ្នាក់ប្រឆាំង នឹងជនជាតិភាគតិច ។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ មានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលចូលរួមច្រើនបំផុតក្នុងពិភពលោក ប៉ុន្តែអ្នកវិភាគនិយាយថា ការទទួលយកសេវាអនឡាញកាន់ តែទូលំទូលាយអាចនាំទៅរកការកើនឡើង នៃការបោកប្រាស់តាមអ៊ីនធើណេតកាន់តែច្រើនដែរ។

បទប្បញ្ញត្តិថ្មីរបស់ប្រទេសម៉ាឡេស៊ីដែលគ្រោងនឹងអនុវត្តនៅចុងឆ្នាំនេះ តម្រូវឲ្យប្រើវេទិកាអនឡាញ រួមទាំងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook  X  TikTok និង សេវាកម្មផ្ញើសារដូចជា WhatsApp ចុះឈ្មោះសម្រាប់អាជ្ញាប័ណ្ណ និងបន្តវាជារៀងរាល់ឆ្នាំ។ ការខកខានក្នុងការធ្វើបែបនេះ និងធ្វើឲ្យវេទិកានេះខុសច្បាប់ ត្រូវពិន័យរហូតដល់១០៧,០០០ដុល្លារអាមេរិក ។

យោងតាមគណៈកម្មការទំនាក់ទំនង និង ពហុព័ត៌មានម៉ាឡេស៊ី (MCMC) ថា គោលបំណងចម្បង នៃក្របខណ្ឌបទប្បញ្ញត្តិ ដើម្បីធានាឲ្យមានប្រព័ន្ធអេកូអនឡាញ មានសុវត្ថិភាពសម្រាប់ប្រជាជនម៉ាឡេស៊ីទាំងអស់ ជាពិសេសកុមារៗ។

អាជ្ញាប័ណ្ណរបស់ MCMC នឹងត្រូវបានដាក់លើវេទិកាដែលប្រើប្រាស់ដោយជាង ២៥ភាគរយនៃចំនួនប្រជាជនរបស់ប្រទេស ឬ ៨ លាននាក់។ ជាផ្នែកមួយនៃក្របខ័ណ្ឌថ្មី យន្តការសម្រាប់ចុច “បិទបើក” នឹងត្រូវបានណែនាំដើម្បីលុបមាតិកាដែលចាត់ទុកថាមិនសមរម្យ។
ប៉ូលីសម៉ាឡេស៊ីបានរាយការណ៍ថា ទឹកប្រាក់ ២.៥ ពាន់លានរីងហ្គីតត្រូវបានបាត់បង់សម្រាប់ការបោកប្រាស់តាមអ៊ីនធើណេតក្នុងឆ្នាំ ២០២២ ។ ជាង ៧០ភាគរយនៃសំណើរបស់រដ្ឋាភិបាលក្នុងការដកចេញខ្លឹមសារទាក់ទងទៅនឹងការបោកប្រាស់តាមអ៊ីនធើណេត និងការលេងល្បែងស៊ីសង។

នេះបើយោងតាមកងកម្លាំងប៉ូលីសសិង្ហបុរីថា ទន្ទឹមនឹងនេះ នៅប្រទេសសិង្ហបុរី សកម្មភាពអ៊ីនធើណេតព្យាបាទក៏កំពុងកើនឡើងដែរ។ ចំនួនសរុបនៃការឆបោកបានកើនឡើងដល់ ៤៦,៥៦៣ ករណីក្នុងឆ្នាំ ២០២៣ កើនឡើង ៤៦.៨ភាគរយពីឆ្នាំ ២០២២ ដោយមានការខាតបង់សរុបចំនួន ៦៥១.៨ លានដុល្លារសិង្ហបុរី ស្មើនឹង ៤៨៦ លានដុល្លារអាមេរិក  ។ ការបោកប្រាស់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកស្ថិតក្នុងចំណោមវិធីសាស្ត្រកំពូល៕

Most Popular

To Top