ម៉ុនតាណា៖អ្នកវិទ្យាសាស្ត្រអាមេរិកបានប្រាប់ឲ្យដឹងថា ការផ្ទុះចំហាយទឹកដ៏គួរឲ្យភ្ញាក់ផ្អើលនៅអាងទឹកក្តៅនៃឧទ្យានជាតិ Yellowstone បានមិនបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដែលនៅទីនោះឡើយ ហើយក្រុមការងារឧឡានបានបញ្ជូនមនុស្សរកកន្លែងសុវត្ថិភាព ខណៈថ្មដ៏ធំមានទំហំបាល់បោះបានហោះពីលើក្បាលបើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ VOA ។
យោងតាមសាក្សី និងអ្នកវិទ្យាសាស្ត្រ ដែលបានពិនិត្យមើលវីដេអូនៃព្រឹត្តិការណ៍នេះ បានឲ្យដឹងថា ការផ្ទុះចំណាយកម្ដៅទឹកកាលពីថ្ងៃអង្គារនៅអាង Biscuit មិនបណ្តាលឲ្យមានអ្នករងរបួសឡើយ ខណៈ មនុស្សរាប់សិបនាក់បានរត់ចេញពីផ្លូវដើរ មុនពេលផ្លូវដើរធ្វើអំពីឈើត្រូវបានបំផ្លាញ។ ការផ្ទុះនេះបានធ្វើថ្មធំ ចំហាយទឹក និងភាពកខ្វក់ឡើងលើអាកាស។
ឧទ្យានជាតិ Yellowstone មួយនេះពោរពេញទៅដោយរណ្តៅចំណាយទឹកក្តៅ និងលក្ខណៈពិសេសផ្សេងទៀតដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ អ្នកខ្លះដូចជា Old Faithful ដ៏ល្បីល្បាញបានផ្ទុះឡើងដូចជានាឡិកា ហើយត្រូវបានយល់យ៉ាងច្បាស់ ដោយអ្នកវិទ្យាសាស្ត្រដែលតាមដានសកម្មភាពរញ្ជួយដីរបស់ឧទ្យាន។
ប៉ុន្តែប្រភេទនៃការផ្ទុះដែលបានកើតឡើងនៅសប្តាហ៍នេះ គឺមិនសូវមានជាទូទៅ និងត្រូវបានគេយល់នោះទេ ហើយអាចមានគ្រោះថ្នាក់ជាងនេះទៅទៀត ដោយសារវាកើតឡើងដោយគ្មានការព្រមាន។
លោក Michael Poland អ្នកវិទ្យាសាស្ត្រនាំមុខគេនៅ Yellowstone Volcano Observatory បាននិយាយថា ការផ្ទុះចំណាយទឹកក្តៅលើកនេះបានកើតឡើងនៅរណ្តៅបន្តិចបន្តួចតែប៉ុណ្ណោះ ប្រសិនបើផ្ទុះនៅរណ្តៅធំៗវិញអាចបង្កគ្រោះថ្នាក់ជាក់ជាមិនខានឡើយ។ យើងពិតជាមានជំនាញក្នុងការយល់អំពីសញ្ញាថា ការផ្ទុះរណ្តៅចំណាយទឹកក្តៅជាលក្ខណៈតូច ហើយលក្ខណ៍ធំ ទើបយើងអាចការពារសុវត្ថិភាព ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតបាន៕