បច្ចេកវិទ្យា

រូបភាពរបស់អង្គការណាសា បង្ហាញពីប្រវត្តិដ៏ស្មុគស្មាញនៃ អាចម៍ផ្កាយចំនួន ២ ខិតជិតផែនដីយើង

វ៉ាស៊ីនតោន៖យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា មុនពេលយានអវកាស DART របស់អង្គការ អវកាសណាសារបស់អាមេរិក “NASA” បានឈានចូលទៅជិតអាចម៍ផ្កាយ Dimorphos សម្រាប់ការសាកល្បងការពារភពដ៏សំខាន់មួយនៅឆ្នាំ ២០២២នោះ ដោយយាននេះបានផ្តិតរូបភាពយ៉ាងភាពច្បាស់បំផុតនៃវត្ថុសេឡេស្ទាលតូចមួយ និងស្ថិតនៅជាមួយអាចម៍ផ្កាយ Didymos ។

រូបភាពទាំងនេះបានជួយឲ្យអ្នកវិទ្យាសាស្ត្រស្វែងយល់ពីប្រវត្តិដ៏ស្មុគស្មាញនៃអាចម៍ផ្កាយទាំង ២ នេះមានទីតាំងនៅជុំវិញផែនដី និងទទួលបានការយល់ដឹងអំពីការបង្កើតនូវអ្វីដែលគេហៅថា ប្រព័ន្ធអាចម៍ផ្កាយគោលពីរ ជាអាចម៍ផ្កាយចម្បងដែលមានព្រះច័ន្ទ បន្ទាប់បន្សំដែលធ្វើគោចរជុំវិញវា។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការវិភាគលើរណ្ដៅភ្នំភ្លើង និងកម្លាំងផ្ទៃលើអាចម៍ផ្កាយ Didymos បានបង្ហាញថា វាបង្កើតឡើងប្រហែល ១២.៥ លានឆ្នាំមុន ហើយការវិភាគស្រដៀងគ្នានេះបានបង្ហាញថា Dimorphos បានបង្កើតឡើងប្រហែល ៣០០,០០០ ឆ្នាំមុន។ អាចម៍ផ្កាយ Didymos ប្រហែលជាបានបង្កើតឡើងនៅកើខ្សែក្រវាត់អាចម៍ផ្កាយសំខាន់នៃប្រព័ន្ធព្រះអាទិត្យរបស់យើង រវាងភពភពអង្គារ និងភពព្រហស្បតិ៍ បន្ទាប់មកត្រូវបានធ្វើដណ្តើរចូលទៅក្នុងប្រព័ន្ធព្រះអាទិត្យខាងក្នុង។

តារាវិទូ Maurizio Pajola នៃវិទ្យាស្ថានជាតិសម្រាប់រូបវិទ្យា Astrophysics (INAF) នៅអ៊ីតាលីជាអ្នកដឹកនាំការស្រាវជ្រាវមួយក្នុងចំណោម ៥ នាក់នៅលើអាចម៍ផ្កាយចេញផ្សាយក្នុងទស្សនាវដ្តី Nature Communications ថា អាចម៍ផ្កាយទាំង គឺជាបំណែកនៃថ្មដែលបង្កើតឡើងពីការបំផ្លិចបំផ្លាញយ៉ាងមហន្តរាយនៃអាចម៍ផ្កាយដ៏ធំបំផុត ។ លោក Pajola បានបន្ថែមថា ផ្ទាំងថ្មដ៏ធំទាំងនេះមិនអាចបង្កើតបានពីផលប៉ះពាល់លើផ្ទៃរបស់ Didymos និង Dimorphos ខ្លួនឯងទេ ព្រោះផលប៉ះពាល់បែបនេះនឹងធ្វើឲ្យអាចម៍ផ្កាយទាំងនេះបែកបាក់។

Didymos មានអង្កត់ផ្ចិតប្រហែល៧៨០ ម៉ែត្រ ត្រូវបានចាត់ថ្នាក់ជាអាចម៍ផ្កាយនៅជិតផែនដី ចំណែកDimorphos មានទទឹងប្រហែល ១៧០ ម៉ែត្រ ហើយអាចម៍ផ្កាយទាំង ២ គឺជាអាចម៍ផ្កាយគំនរកម្ទេចថ្ម ដែលផ្សំឡើងដោយបំណែកនៃកម្ទេចកម្ទីថ្ម រួមបញ្ចូលគ្នាតាមរយៈឥទ្ធិពលនៃទំនាញផែនដី។

លោក Olivier Barnouin អ្នកជំនាញខាងភូគព្ភវិទូភពផែនដី និងភូគព្ភវិទូនៅមន្ទីរពិសោធន៍រូបវិទ្យាអនុវត្តនៅសាកលវិទ្យាល័យ Johns Hopkins ករដ្ឋ Maryland និងជាអ្នកដឹកនាំអ្នកនិពន្ធនៃការសិក្សាមួយផ្សេងទៀតបាននិយាយថា ផ្ទៃរបស់ពួកគេត្រូវបានគ្របដណ្ដប់ដោយផ្ទាំងថ្មធំបំផុតនៅលើ Dimorphos មានទំហំប៉ុនរថយន្តដឹកកូនសិក្សសាលា ខណៈផ្ទាំងថ្មធំបំផុតមួយទៀតនៅលើ Didymos មានទំហំធំប៉ុនទីលានបាល់ទាត់ ៕

Most Popular

To Top