នៅលើពិភពលោកយើងនាពេលបច្ចុប្បន្ននេះ មានប្រជាជនសរុបប្រមាណ ៧,៦ប៊ីលាននាក់។ ក្នុងនោះដែរ មានអ្នកប្រើប្រាស់ទូរស័ព្ទដែលមានស៊ីមកាតសរុបយ៉ាងតិច ៧,៩ប៊ីលាននាក់។ នេះបើតាមទិន្នន័យរបស់អង្គភាពចារកម្មមជ្ឈិមរបស់សហរដ្ឋអាមេរិក ឬ ហៅកាត់ថា CIA ដែលធ្វើការប៉ាន់ស្មាននៅឆ្នាំ២០២២។

បើយោងតាមទិន្នន័យខាងលើនេះ ប្រទេសដែលមានអ្នកប្រើប្រាស់ទូរស័ព្ទច្រើនជាងគេលើពិភពលោកគឺ ប្រទេសចិន។ ប្រទេសនេះមានប្រជាជនសរុបប្រមាណ ១,៤ប៊ីលាននាក់ តែមានប្រើប្រាស់ទូរស័ព្ទសរុប ១,៧ប៊ីលានគ្រឿង។

បន្តពីចិនគឺ ឥណ្ឌា។ ប្រទេសនេះប្រើប្រាស់ទូរស័ព្ទ ១,១ប៊ីលានគ្រឿង តែមានប្រជាជនរហូតដល់ទៅ ១,៣ប៊ីលាននាក់។

សហរដ្ឋអាមេរិកជាប់លេខ ៣ ដោយប្រទេសនេះមានប្រជាជន ៣២៧លាននាក់ ហើយប្រើប្រាស់ទូរស័ព្ទ ៣៧២លានគ្រឿង។ ឥណ្ឌូនេស៊ីវិញជាប់លេខ ៤ ដោយប្រើប្រាស់ទូរស័ព្ទ ៣១៦លានគ្រឿង ស្របពេលប្រជាជនរបស់ខ្លួនមានចំនួនខ្ទង់ ២៣០លាននាក់។
ខាងក្រោមនេះជាប្រទេសទាំងដប់ ដែលប្រើប្រាស់ទូរស័ព្ទច្រើនជាងគេ៖
១- ចិន៖ ១,៧ប៊ីលានគ្រឿង
២- ឥណ្ឌា៖ ១,១ប៊ីលានគ្រឿង
៣- សហរដ្ឋអាមេរិក៖ ៣៧២លានគ្រឿង
៤- ឥណ្ឌូនេស៊ី៖ ៣១៦លានគ្រឿង
៥- រុស្ស៊ី៖ ២៤៥លានគ្រឿង
៦- នីហ្សេរីយ៉ា៖ ២២២លានគ្រឿង
៧- ប្រេស៊ីល៖ ២១២លានគ្រឿង
៨- ជប៉ុន៖ ២០៧លានគ្រឿង .
៩- ប៉ាគីស្ថាន៖ ១៩២លានគ្រឿង
១០- បង់ក្លាដេស៖ ១៨០លានគ្រឿង៕
ប្រភព៖SABAY
