អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា នៅសល់តែប៉ុន្មាន សប្តាហ៍ទៀតប៉ុណ្ណោះ រហូតដល់ទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple ត្រូវបានគេរំពឹងថានឹងបង្ហាញស្មាតហ្វូន ចុងក្រោយរបស់ខ្លួន គឺ iPhone 16 ជាផ្លូវការហើយ។
បើយោងតាមការលេចធ្លាយថ្មីនេះៗ បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កំពុងរៀបចំ ពណ៌ថ្មីសម្រាប់ម៉ូដែល មួយក្នុងចំណោមម៉ូដែល របស់ក្រុមហ៊ុន ។ រូបថតលេចធ្លាយតាមរយៈការបង្ហោះនៅលើ X បង្ហាញ iPhone 16 Pro ចំនួន ៤ ពណ៌ ដែលពណ៌នីមួយៗមានស្ទីលខុសៗគ្នា ។
សម្រាប់ពណ៌ស ខ្មៅ និងប្រាក់ស្រដៀង នឹង iPhone 15 Pro ដែលបានចេញ កាលពីឆ្នាំមុន ប៉ុន្តែពណ៌ទី ៤ គឺជាពណ៌សំរិទ្ធ ដ៏គួរឲ្យភ្ញាក់ផ្អើល ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនអ្នកគាំទ្រ ទាំងអស់សុទ្ធតែជឿជាក់លើពណ៌ថ្មីនេះទេ ដោយអ្នកខ្លះថែម ទាំងប្រៀបធៀប វាទៅនិងលាមកទៀតផង។
រូបថតលេចធ្លាយត្រូវ បានបង្ហោះទៅ X (អតីត Twitter) ដោយអ្នកត្រួតពិនិត្យ Apple ឈ្មោះ Sonny Dickson មុនពេលត្រូវបានចេញ ផ្សាយដោយ 9to5Mac ។ ពណ៌ថ្មីនេះ ទទួលបានការ ឆ្លើយតបចម្រុះគ្នាបន្តិច ដោយមានអ្នក និយាយថា ពណ៌សំរិទ្ធមើល ទៅអត់ស្អាត់សោះ។
អ្នកអត្ថាធិប្បាយផ្សេងទៀត បានពិពណ៌នា ពណ៌សំរិទ្ធមើលទៅដូចជាពណ៌គួរឲ្យស្អប់ខ្ពើម ដោយមនុស្សជាច្រើនប្រៀបធៀប វាទៅនឹងលាមក។ មនុស្សម្នាក់បាននិយាយថា មើលទៅដូចជារាគ ខណៈម្នាក់ទៀតឆ្លើយយ៉ាងសាមញ្ញថា “iPhone 16 Pro Poop” ៕