លោក ស្រេតថា ថាវីស៊ីន ត្រូវបានតុលាការថៃ សម្រេចដកតំណែង នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ១ថ្ងៃក្រោយមក មន្រ្តីរដ្ឋាភិបាល បានមកត្រួតពិនិត្យ រថយន្តរបស់លោក ម៉ាក Lexus LM 350h Executive 4-Seater។

មន្រ្តីកត់ត្រានូវចម្ងាយ បើកបររបស់រថយន្តនេះ ចាប់តាំងពីលោក ស្រេតថា ចូលកាន់តំណែងបាន១ឆ្នាំមក ពោលគឺរថយន្តនេះធ្វើដំណើរបានចម្ងាយ ១៣ ០៦៣គីឡូម៉ែត្រ។

គួរដឹងថា Lexus LM នេះ គឺជារថយន្តផ្ទាល់ខ្លួន ដែលលោកបានចំណាយ លុយទិញក្នុងតម្លៃជាង ៧លានបាត និងបានជិះទៅធ្វើការលើកដំបូង នៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣៕
