បច្ចេកវិទ្យា

លោក Elon Musk ៖ អាមេរិក កំពុងឈានជើងចូលដល់ការក្ស័យធនយ៉ាងឆាប់រហ័ស ដោយសារការ ចំណាយលើសេវាបំណុលជាតិច្រើនលើសលប់

អាមេរិក៖នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានអះអាងក្នុងបទសម្ភាសន៍ជាមួយ All-In podcast បាននិយាយថា ការចំណាយលើសេវាបំណុលសហព័ន្ធអាមេរិកដ៏ច្រើនសន្ធឹកសន្ធាប់លើសពីថវិកាការពារជាតិនាពេលបច្ចុប្បន្ននេះ ហើយប្រទេសនេះនឹងក្ស័យធនយ៉ាងឆាប់រហ័សជាក់ជាមិនខាន់ឡើយ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

រតនាគារអាមេរិក បានប្រកាសកាលពីចុងខែកក្កដាថា បំណុលជាតិបានកើនឡើងលើសពី ៣៥ ពាន់ពាន់លានដុល្លារ ដោយបានកើនឡើងមួយពាន់ពាន់លានក្នុងរយៈពេល ៦ ខែ។កាលខែមិថុនា សភាតំណាងរាស្រ្តអាមេរិកបានអនុម័តកំណែច្បាប់គោលនយោបាយការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ដោយអនុញ្ញាតឲ្យមានការចំណាយចំនួន ៨៩៥ ពាន់លានដុល្លារកើនឡើង ១ ភាគរយបើធៀបនឹងឆ្នាំសារពើពន្ធមុន។

លោក Musk បានបន្តថា ការទូទាត់ការប្រាក់លើបំណុលជាតិ ឥឡូវនេះ គឺខ្ពស់ជាងថវិការបស់ក្រសួងការពារជាតិទាំងមូលជាហេតុនាំឲ្យកើនឡើង ដោយលោកព្រមានថា សហរដ្ឋអាមេរិកនឹងក្ស័យធនយ៉ាងឆាប់រហ័ស។ មហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា រាល់បំណុលរាប់ពាន់លានដុល្លារ គឺជាលុយដែលកូនៗ និងចៅៗរបស់យើងនឹងត្រូវសងដោយវិធីណាមួយ។

កាលពីដើមសប្តាហ៍នេះ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានចែករម្លែកការបង្ហោះនៅលើវេទិកា X របស់លោក (អតីត Twitter) ដោយគណនីមួយផ្តោតលើហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ដោយបញ្ជាក់ថា អាមេរិកនឹងត្រូវសងការប្រាក់ជាង ១.២ ពាន់ពាន់លានដុល្លារលើបំណុលក្នុងរយៈពេល ១២ ខែខាងមុខនេះ គឺស្មើនឹងប្រហែល ២៥ភាគរយនៃប្រាក់ចំណូលរបស់រដ្ឋាភិបាល។

កាលពីដើមខែនេះ លោក Musk បានព្រមានថា អត្រានៃការចំណាយរបស់រដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើឲ្យអាមេរិកស្ថិតក្នុងផ្លូវយ៉ាងលឿនទៅរកការក្ស័យធន ហើយការចំណាយលើសរបស់រដ្ឋាភិបាលកំពុងធ្វើឲ្យមានអតិផរណា។

កាលខែសីហា ក្រសួងការងារអាមេរិកបានរាយការណ៍ថា អតិផរណាប្រចាំឆ្នាំបានធ្លាក់ចុះក្រោម៣ភាគរយក្នុងខែមុនជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២១។ តម្លៃទំនិញ និងសេវាកម្មបានកើនឡើង ២.៩ភាគរយ ខណៈអតិផរណាស្នូលដែលមិនរាប់បញ្ចូលឧស្សាហកម្មម្ហូបអាហារ និងថាមពល កើនឡើង ៣.២ភាគរយក្នុងរយៈពេល ១២ ខែមុន៕

Most Popular

To Top