បច្ចេកវិទ្យា

Tesla ត្រៀម​បំពាក់​បច្ចេកវិទ្យា ​សាកភ្លើងឥតខ្សែលើរថយន្ត

តាមរយៈការស្នើសុំ​ប៉ាតង់​ថ្មីៗ របស់ក្រុមហ៊ុន Tesla បានលាតត្រដាងថា នាពេលខាងមុខ​ក្រុមហ៊ុននេះ ​នឹងបំពាក់បច្ចេកវិទ្យាសាកភ្លើង​ឥតខ្សែនៅផ្ទះ លើ​រថយន្តរបស់ខ្លួន ។

ក្នុងពាក្យស្នើប៉ាតង់នោះ ក៏មានរូបបង្ហាញពី របៀបសាកភ្លើងឥតខ្សែ និងការប្រើប្រាស់បច្ចេកវិទ្យា ដែលពាក់ព័ន្ធ ដូចរូបខាងក្រោមនេះ៖

យ៉ាងណាមិញ ក្រុមហ៊ុន​ Tesla មិនដែលបានបញ្ជាក់​ ឬការលើកឡើង​ណាមួយ ​អំពី​បច្ចេកវិទ្យាសាកភ្លើង​ឥតខ្សែនេះឡើយ។ កាលពីខែមីនា ឆ្នាំ២០២៣ Tesla បានត្រឹមតែបង្ហោះរូបភាព Teaser មួយ​ ដែល​បង្ហាញ​ពីរថយន្ត១គ្រឿង ចតនៅក្បែរ​ដុំសាក​ជាប់ជញ្ជាំង​ដែលមិនមានខ្សែ និងឌុយដោតនោះទេ ធ្វើឱ្យគេប៉ាន់ស្មានថា វាជាការសាកភ្លើងឥតខ្សែ ។

គេជឿជាក់ថា Tesla នឹង​ប្រកាសចេញ​បច្ចេកវិទ្យាសាកភ្លើងឥតខ្សែ ក្នុង​អំឡុងពេល​បង្ហាញចេញតាក់ស៊ីរ៉ូបូត នៅខែក្រោយ ដោយសារបច្ចេកវិទ្យានេះ ជាប់ពាក់ព័ន្ធ​នឹង​រថយន្ត​បើកបរស្វ័យប្រវត្តិ ពោលគឺរថយន្តមិនត្រឹមតែបើកខ្លួនវាប៉ុណ្ណោះទេ តែក៏អាច​បញ្ជាសាកភ្លើង ដោយមិនចាំបាច់​ត្រូវដោតខ្សែផងដែរ៕

Most Popular

To Top