ធ្លាប់ឬអត់ ឆ្លងឆ្លើយគ្នារាប់ភ្លេចលើ Telegram ប៉ុន្ដែមិនអាចមើលឃើញរូបថតគណនី ទាំងដែលគេបានដាក់រូបសោះ ហើយមួយទៀត គឺអ្នកមិនអាចមើលឃើញលេខទូរសព្ទ របស់គេផងដែរ។
មូលហេតុទាំងនេះ មិនមែនមកពីគណនី របស់អ្នកមានបញ្ហានោះទេ គឺមកពីម្ចាស់គណនី ទាំងនោះបានកំណត់ នូវគោលការណ៍ឯកជនភាព។
ចំពោះរូបរបស់គណនី ដែលអ្នកមិនអាចមើលឃើញ ព្រោះតែភាគីម្ខាងទៀតបានបិទមិនឱ្យអ្នកដទៃមើលឃើញនោះទេ លុះត្រាតែលេខទូរសព្ទរបស់អ្នក បានរក្សាទុកក្នុងបញ្ជីទូរសព្ទរបស់គេជាមុន។
អ្នកក៏អាចកំណត់រូបគណនី មិនឱ្យគេមើលឃើញបាន តាមយៈ៖
Telegram > Settings > Privacy and Security > Profile Picture > My Contacts
មួយទៀត ចំពោះលេខទូរសព្ទ ដែលអ្នកមិនអាចមើលឃើញ ក្នុងគណនីណាមួយ ព្រោះតែគេបានកំណត់ មិនឱ្យនរណាម្នាក់មើលឃើញលេខ របស់គេឡើយ។
អ្នកក៏អាចកំណត់លេខទូរសព្ទ មិនឱ្យនរណាបានឃើញ តាមរយ៖
Telegram > Settings > Privacy and Security > Phone Number > Nobody ឬជ្រើសយក My Contact ដើម្បីឱ្យអ្នកដទៃបានឃើញ ចំពោះតែមនុស្សណា ដែលអ្នកបានរក្សាលេខគេទុកក្នុងទូរសព្ទប៉ុណ្ណោះ៕