បច្ចេកវិទ្យា

ពេលប្តូរសំបកកង់ម្តងៗ គួរប្តូរចោលទាំងអស់ ឬយ៉ាងណា?

តើអ្នកធ្លាប់ពិបាកសម្រេចចិត្ត នៅពេលប្តូរសំបកកង់រថយន្តម្តងៗទេ ថាតើគួរប្តូរចោលទាំងអស់ ឬប្តូរតែសំបកកង់ណា ដែលខូចសឹករិចរិលខ្លាំង? ការពិតទៅ គឺវាផ្អែកលើកត្តាជាច្រើន ដូចជា អាយុកាលសំបកកង់ទាំង៤ សភាពសំបកកង់នីមួយៗ ជាក់ស្តែង និងជាពិសេសគឺថវិកាតែម្តង។

ជាគន្លឹះក្នុងការពិចារណា លើការប្តូរសំបកកង់រថយន្តនេះ គឺលោកអ្នកអាចពិនិត្យមើលសំបកកង់ទាំង៤។ ជាទូទៅ បើអាយុ ឬដឺឡេរបស់សំបកកង់ទាំង៤ ដូចគ្នា គឺសំបកកង់ផ្នែកខាងមុខ អាចនឹងមានការខូចសឹករិចរិលខ្លាំង ជាងផ្នែកខាងក្រោយ ព្រោះវារងផលប៉ះពាល់ខ្លាំងបណ្តាលមកពីប្រព័ន្ធចង្កូត ពោលគឺកង់ផ្នែកខាងមុខ ត្រូវបត់រេឆ្វេងស្តាំជាប់ជានិច្ចតាមការកាច់ចង្កូត ។
ដូច្នេះត្រង់ចំណុចនេះ ប្រសិនបើថវិកា របស់លោកអ្នកមានកម្រិត គឺអាចផ្លាស់ប្តូរតែសំបកកង់២ផ្នែកខាងមុខសិន ហើយដោះសំបកកង់ផ្នែកខាងក្រោយ ដែលនៅមានសភាពល្អ យកមកដាក់ខាងមុខ ឯសំបកកង់ថ្មី យកមកដាក់នៅផ្នែកក្រោយវិញ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានលទ្ធភាព គឺគួរផ្លាស់ប្តូរថ្មីចោលទាំងអស់តែម្តង ដើម្បីធានាបានសុវត្ថិភាពបើកបរកាន់តែខ្ពស់ មិនតែប៉ុណ្ណោះ ប្រសិនបើផ្លាស់ប្តូរថ្មីទាំង៤ លោកអ្នកក៏អាចនឹងទទួលបានការបញ្ចុះតម្លៃ ឬប្រមូសិនផ្សេងៗពីហាងលក់សំបកកង់ផងដែរ៕

Most Popular

To Top