លីបង់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា វេទិកាចែករម្លែក វីដេអូ TikTok របស់ប្រទេសចិន បានលុបគណនីជា ភាសាអារ៉ាប់ចំនួន ៣ របស់ RT ដោយគ្មានការពន្យល់ ខណៈវិធានការនេះធ្វើឡើង ចំពេលជម្លោះ អ៊ីស្រាអែល និងហេសបូឡាបានជំរុញ ឲ្យមានការភ័យខ្លាច នៃការកើនឡើងក្នុងតំបន់។
គណនី RT Arabic, RT Online និង RT Newsroom បានលុបគណនីទំាងស្រុង នៅល្ងាចថ្ងៃអង្គារ ហើយពួកគេបានរួច រស់ជីវិតពីការបោសសម្អាតគណនីកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជាកម្មសិទ្ធិរបស់ RT International, Sputnik Afrique, Sputnik Africa, Sputnik International, Sputnik Brasil, Sputnik Mundo, Sputnik Indonesia និង Sputnik Serbia ។ TikTok មិនទាន់ធ្វើអត្ថាធិប្បាយ អំពីការអភិវឌ្ឍថ្មីនេះនៅឡើយទេ។
ការបង្រ្កាបនេះបានធ្វើឡើ ងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន RT និងកន្លែងលក់ របស់រុស្ស៊ីមួយចំនួនទៀត ដោយចោទប្រកាន់ពួកគេថា ដំណើរការជាអាវុធជាក់ស្តែង នៃចារកម្មរបស់ប្រទេសរុស្ស៊ី ហើយបានចោទប្រកាន់ពួកគេថា ធ្វើការដើម្បីបំផ្លាញ លទ្ធិប្រជាធិបតេយ្យ” ដោយសម្ងាត់នៅអាមេរិក និងកន្លែងផ្សេងទៀត។
ប្រទេសរុស្ស៊ីបានថ្កោលទោស ទណ្ឌកម្មអាមេរិកថា ជាការឈ្លានពានយ៉ាងម៉ឺងម៉ាត់ ហើយការចោទប្រកាន់របស់អាមេរិកថា ជាទង្វើរអាក្រក់ និងគ្មានមូលដ្ឋាន។
TikTok ត្រូវបានគ្រប់គ្រង ដោយក្រុមហ៊ុនចិន ByteDance ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ពីអាជ្ញាធរអាមេរិក ក្នុងប៉ុន្មានខែថ្មីៗនេះ ។ នៅក្រោមច្បាប់ ដែលបានអនុម័ត កាលពីខែមេសា បណ្តាញសង្គម អាចត្រូវបានហាមឃាត់ ប្រសិនបើ ByteDance មិនលក់វាទៅឲ្យម្ចាស់ អាមេរិកក្នុងរយៈពេលមួយឆ្នាំ ៕