បច្ចេកវិទ្យា

ដើមបណ្តឹង ៣០ នៅប្រទេសជប៉ុន ប្តឹងម្ចាស់ Facebook Meta ជុំវិញការផ្សាយ ពាណិជ្ជកម្មក្លែងក្លាយ

អូសាកា៖ម្ចាស់ក្រុមហ៊ុន Facebook និង Instagram Meta Platforms Inc បានប្រឈមមុខនឹង បណ្តឹងថ្មីៗ នៅប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ជុំវិញការផ្សាយពាណិជ្ជកម្ម ដែលក្លែងបន្លំស្នើសុំការ វិនិយោគជាមួយនឹង ការយល់ព្រមពីតារាក្លែងក្លាយ ដោយដើមបណ្តឹងចំនួន ៣០ ទាមទារឲ្យ សំណងជំងឺចិត្តជាទឹកប្រាក់ សរុបចំនួន ៤៣៥ លានយ៉េន យោងតាមការ ចេញផ្សាយ ពីគេហទំព័រ Japan Today ។

នេះបើយោងតាមពាក្យ បណ្តឹង របស់ដើមបណ្តឹងបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក និងដៃជប៉ុនរបស់ខ្លួន បានបរាជ័យក្នុង ការធ្វើគ្រប់គ្រាន់ ដើម្បីការពារការបោកប្រាស់ ។ បណ្តឹងទាមទារសំណងត្រូវ បានប្តឹងទៅតុលាការស្រុកនៅ Osaka, Kobe, Yokohama, Chiba និង Saitama។

ក្នុងចំណោមឈ្មោះមនុស្ស ដែលត្រូវបានប្រើប្រាស់ លើការផ្សាយពាណិជ្ជកម្ម មានសហគ្រិនជនជាតិជប៉ុនលោក  Yusaku Maezawa ស្ថាបនិកក្រុមហ៊ុនលក់សម្លៀក បំពាក់ទាន់សម័យ តាមអ៊ីនធើណេត Zozo Inc. បានធ្វើដំណើរទៅកាន់ស្ថានីយ៍ អវកាសអន្តរជាតិនៅលើយាន អវកាសរុស្ស៊ីក្នុងឆ្នាំ ២០២១ ។

ដើមបណ្តឹងបានមើលការផ្សាយ ពាណិជ្ជកម្មក្លែងក្លាយ មុនពេលត្រូវបានដឹកនាំឲ្យផ្ទេរ ប្រាក់ទៅគណនីវិនិយោគ ដែលបានកំណត់ ។ ពួកគេប្រកែកថា Meta មានកាតព្វកិច្ចស៊ើបអង្កេត ខ្លឹមសារនៃការផ្សាយពាណិជ្ជកម្ម និងមិនអនុញ្ញាតឲ្យពួកគេបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រសិនបើវាអាចព្យាករណ៍ ពីហានិភ័យនៃគ្រោះថ្នាក់ ដល់អ្នកប្រើប្រាស់។

លោក Kusuo Tsuneoka មេធាវីដែលធ្វើការឲ្យដើមបណ្តឹងបាននិយាយថា Maezawa និងសហគ្រិនម្នាក់ទៀតឈ្មោះ Takafumi Horie បានធ្វើសំណើសុំឲ្យលុបការផ្សាយពាណិជ្ជកម្មមិនពិត ប៉ុន្តែ Meta “មិនអើពើនឹងវា និងបណ្តាលឲ្យខូចខាតកាន់តែច្រើន” ។

លោក Tsuneoka បានប្រាប់សន្និសីទ សារព័ត៌មាននៅ Chiba ថា ក្រុមអ្នកច្បាប់កំពុងពិចារណា ដាក់ពាក្យបណ្តឹង បន្ថែមដោយនិយាយថា ប្រសិនបើមនុស្សកាន់តែច្រើន និយាយចេញមក យើងនឹងមានបទ ប្បញ្ញត្តិបន្ថែមទៀត ប្រឆាំងនឹងការផ្សាយពាណិជ្ជកម្ម មិនពិត។ យើងចង់ឲ្យមនុស្ស ដែលរងផលប៉ះពាល់ទាក់ទងមកយើង៕

Most Popular

To Top