បច្ចេកវិទ្យា

តម្លៃ iPhone 16 របស់ក្រុមហ៊ុន Apple នៅប្រទេសវៀតណាម បន្តធ្លាក់តម្លៃទៀតហើយ

VN Express

វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ហាងលក់ iPhone 16 នៅតែបន្តដដែលដោយមានការអនុញ្ញាត របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ក្នុងប្រទេសវៀតណាម ទោះបីតម្លៃ iPhone 16 ធ្លាក់តម្លៃពី ៤ ទៅ ៦ ភាគរយ ៥សប្តាហ៍បន្ទាប់ពីការចេញលក់ របស់ស្មាតហ្វូនប្រភេទនេះ ។

ទូរស័ព្ទ iPhone 16 ទំហំ 128 GB ត្រូវបានលក់ក្នុងតម្លៃ ២២ លានដុង ដោយពីមុនលក់ក្នុងតម្លៃ ២៣ លានដុងនៅថ្ងៃទី ២៧ ខែកញ្ញា នៅពេលដែលម៉ូដែលឆ្នាំនេះត្រូវបានដាក់លក់។ ចំណែកទូរស័ព្ទ iPhone 16 ទំហំ 512 GB ធ្លាក់ចុះតម្លៃ ៦ភាគរយមកនៅក្រោម ៣០ លានដុង។

ប៉ុន្តែមិនមានការផ្លាស់ប្តូរតម្លៃ ចំពោះត្រកូលដែលនៅសល់រួមមាន Plus, Pro និង Pro Max ជាម៉ូដែលទំាង ២ ចុងក្រោយដ៏ពេញនិយម ក្នុងប្រទេសវៀតណាមទេ ។ ទិន្នន័យពីអ្នកលក់បន្តបង្ហាញថា ម៉ូដែលទំាង ២ មានចំណែកលើទីផ្សារ ៧០-៩០ភាគរយ។

លោក Nguyen Lac Huy អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនៅក្រុមហ៊ុន Apple ដែលមានការអនុញ្ញាតជាអ្នកលក់បន្ត CellphoneS បាននិយាយថា ការបញ្ចុះតម្លៃលើ iPhone 16 នេះ គឺចង់បង្កើនតម្រូវការសម្រាប់ iPhone 16 ។ លោកបានបន្ថែមថា កាលពីឆ្នាំមុន ស្តង់ដារ iPhone 15 បានឃើញតម្លៃធ្លាក់ចុះ ៤ សប្តាហ៍បន្ទាប់ពីការចេញលក់ ហើយការលក់របស់វាបានកើនឡើង ២៥ភាគរយ ។

ហាងលក់រាយ Di Dong Viet ឃើញមានការកើនឡើងបន្តិច នៃតម្រូវការសម្រាប់ iPhone 16 បន្ទាប់ពីបាន ប្រកាសពីការបញ្ចុះតម្លៃ។ ឥឡូវនេះវាមានចំនួន ១៤ ភាគរយនៃការលក់របស់ខ្លួន ខណៈអ្នកលក់ដ៏ធំបំផុត ដែលមានចំណែក ៧០ភាគរយ នៅតែជា Pro Max ។

នៅលើទីផ្សារពិភពលោក Apple ត្រូវបានគេរាយការណ៍ថា បានស្នើសុំអ្នកផ្គត់ផ្គង់ របស់ខ្លួនឲ្យកាត់បន្ថយការផលិត iPhone 16 ចំនួន ១៣ លានគ្រឿង ដែលភាគច្រើនជាម៉ូដែលស្តង់ដារ និងPlus ចំពេលមានតម្រូវការទាបសម្រាប់ពួកគេ ៕

Most Popular

To Top