ពេលលេខទូរសព្ទ របស់អ្នកត្រូវគេប្លុក នោះ iPhone នឹងមិនបង្ហាញសារដំណឹងអ្វីទេ ប៉ុន្ដែអ្នកអាចសម្គាល់ដឹងបាន អំឡុងពេលខលទៅគេ ប្រព័ន្ធនឹងប្រាប់ឱ្យអ្នកផ្ញើសារ ជាសំឡេងជំនួសវិញការខលវិញ វាប្រៀបដូចទូរសព្ទភាគី ម្ខាងទៀតបានបិទ ដូចច្នោះដែរ។
ងាកមកភាគីដែលបានប្លុកគេវិញ នឹងទទួលសារជាសំឡេង នៅកម្មវិធីខល Phone > Voicemail > Blocked Messages។
ចំពោះការផ្ញើសារវិញ អ្នកដែលត្រូវគេប្លុក អាចផ្ញើសារចេញធម្មតា ឃើញសារបានទៅ ដល់ដៃគូម្ខាងទៀត ប៉ុន្ដែភាគីដែលប្លុកគេ នឹងមិនទទួលសារ ឬអាចឆ្លើយតបបាននោះឡើយ ៕