អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានបង្ហើបថា ខ្លួននឹងលុបកម្មវិធី iCloud device backups របស់អ្នកប្រើ ប្រាស់មួយ ចំនួនជាអចិន្ត្រៃយ៍ ដោយចាប់ផ្តើមពីខែក្រោយ ដែលឧបករណ៍ដ៏សំខាន់មួយ សម្រាប់អ្នកប្រើប្រាស់ នៅទូទំាងពិភពលោក អាចរក្សាទុករូបថត និង វីដេអូមានសុវត្ថិភាពបំផុត យោងតាមការចេញ ផ្សាយពីគេហទំព័រ Daily Mail ។
ក្រុមហ៊ុនបានបន្តថា ប្រសិនបើ iPhone ឬ iPad របស់អ្នកប្រើប្រាស់ដំណើរការប្រព័ន្ធប្រតិបត្តិការ iOS 8 ឬចាស់ជាងនេះ វាមានហានិភ័យ។ ប្រព័ន្ធប្រតិបត្តិការ iOS 8 មានតាំងពីឆ្នាំ ២០១៤ ហើយម្ចាស់ iPhone ភាគច្រើនកំពុងប្រើកំណែ iOS ថ្មីជាងនេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនបាន ធ្វើបច្ចុប្បន្នភាពកម្មវិធីមួយរយៈ ហើយអ្នកមិនច្បាស់ថា តើឧបករណ៍ របស់អ្នកកំពុងប្រើកំណែ iOS អ្វីទេ អ្នកអាច នឹងរងផលប៉ះពាល់ ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ និយាយនៅលើទំព័រជំនួយ នៅលើគេហទំព័ររបស់ខ្លួនថា ចាប់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ កម្មវិធី iCloud device backups ជាឧបករណ៍នឹងតម្រូវឲ្យមានប្រព័ន្ធប្រតិបត្តិការ iOS 9 ឬខ្ពស់ជាងនេះ។
បន្ទាប់មក ទិន្នន័យ backups របស់អ្នកប្រើប្រាស់នឹងត្រូវបានលុប លុះត្រាតែអ្នកអាប់ដេតទៅ iOS 9 ឬថ្មីជាងនេះ។ ចាប់ផ្តើមពី 99p ក្នុងមួយខែ iCloud ធ្វើសមកាលកម្មទិន្នន័យ របស់អ្នកនៅលើឧបករណ៍ Apple របស់អ្នកទាំងអស់ មិនថា វាជារូបថត វីដេអូ ឬឯកសារ ទៅ iCloud ។
ទន្ទឹមនឹងនេះ ការ iCloud Backup ជួយរក្សាទិន្នន័យរបស់អ្នកប្រើប្រាស់ ឲ្យមានសុវត្ថិភាព ដោយបង្កើតច្បាប់ ចម្លងព័ត៌មាននៅលើ iPhone ឬ iPad របស់អ្នកប្រើប្រាស់ដែលមិនទាន់បានធ្វើសមកាលកម្មទៅ iCloud ៕