ចិន ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ Scmp បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple បានធ្វើការបង្ហាញដ៏កម្រ នៃប្រាក់ចំណូលដែលរកបានពី App Store របស់ខ្លួននៅប្រទេសចិន ខណៈក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់អាមេរិកជួបនឹងភាពចម្រូងចម្រាសជុំវិញអ្វីដែលគេហៅថា Apple Tax ខណៈកម្រៃជើងសារ ដែលក្រុមហ៊ុនគិតថ្លៃអ្នកអភិវឌ្ឍន៍ សម្រាប់ការប្រើប្រាស់ App Store របស់ខ្លួន និងប្រព័ន្ធទូទាត់ក្នុងកម្មវិធី ។
Apple China កាលពីថ្ងៃចន្ទបានចេញផ្សាយអត្ថបទមួយ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដកស្រង់របាយការណ៍របស់អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Shanghai University of Finance and Economics ដោយនិយាយថា App Store ក្នុងស្រុកបានចំណាយប្រាក់ជាង ៩៥ ភាគរយនៃប្រាក់ចំណូល ៣.៧៦ ពាន់ពាន់លានយន់ ស្មើនឹង ៥១៩ ពាន់លានដុល្លារ) ក្នុងប្រាក់ចំណូលដែលខ្លួនបានបង្កើត កាលពីឆ្នាំមុនទៅកាន់អ្នកអភិវឌ្ឍន៍ចិន និងក្រុមហ៊ុនផ្សេងៗ។
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានសរសេរនៅលើវេទិកាមីក្រូប្លុករបស់ចិន Weibo ថា យើងមានមោទនភាពដែលការវិនិយោគ ដែលយើងធ្វើនៅលើ App Store បានជួយឲ្យវាក្លាយជាម៉ាស៊ីន រីកចម្រើនដ៏មានឥទ្ធិពល សម្រាប់អាជីវកម្មក្នុងស្រុកគ្រប់ទំហំ ។ លោកបានបន្តថា ក្រុមហ៊ុនប្ដេជ្ញាចិត្តដើម្បីជោគជ័យ របស់សហគ្រិនទូទាំងប្រទេសចិន៕