បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft ប្រឈមមុខ នឹងការស៊ើបអង្កេតប្រឆាំង ការទុកចិត្តដ៏ទូលំទូលាយ របស់អាមេរិក

AFP

អាមេរិក ៖ ប្រភពដែលដឹងអំពីបញ្ហានេះ បាននិយាយកាលពីថ្ងៃពុធថា គណៈកម្មការពាណិជ្ជកម្ម សហព័ន្ធអាមេរិក បានបើកការស៊ើបអង្កេត យ៉ាងទូលំទូលាយ ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Microsoft រួមទាំងការផ្តល់ អាជ្ញាប័ណ្ណផ្នែកទន់ និងអាជីវកម្មកុំព្យូទ័រលើ Cloud ផងដែរ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Scmp។

ការស៊ើបអង្កេតនេះ ត្រូវបានអនុម័ត ដោយប្រធាន FTC លោកស្រី Lina Khan មុនពេលការចាកចេញ របស់នាងក្នុងង ខែមករា ។ ការបោះឆ្នោតរបស់លោក Donald Trump ជាប្រធានាធិបតីអាមេរិក និង ការរំពឹងទុកថា លោកនឹងតែងតាំង សមាជិកគណបក្សសាធារណរដ្ឋ ជាមួយនឹងវិធីសាស្រ្ត ដ៏ទន់ភ្លន់ចំពោះអាជីវកម្ម ទុកលទ្ធផលនៃការស៊ើប អង្កេតលើអាកាស។

ប្រភពបានបញ្ជាក់កាលពីដើមខែនេះ ថា FTC កំពុងពិនិត្យមើលការចោទប្រកាន់ ដែលក្រុមហ៊ុនយក្សសូហ្វវែរ កំពុងបំពានអំណាច ទីផ្សាររបស់ខ្លួន នៅលើកម្មវិធីផលិតភាព ដោយការដាក់ លក្ខខណ្ឌអាជ្ញាប័ណ្ណ ប្រកបដោយការ ផាកពិន័យ ដើម្បីការពារអតិថិជន ពីការផ្លាស់ប្តូរទិន្នន័យ របស់ពួកគេពីសេវាកម្ម Azure cloud របស់ខ្លួនទៅកាន់វេទិកា ប្រកួតប្រជែងផ្សេងទៀត ៕

Most Popular

To Top